មើលម៉ូតគ្រឿងពេជ្រ គ្រឿងមាស ស្អាតៗ របស់ទេព បូព្រឹក្ស ដែលពាក់កន្លងមក!

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០១៩ ជាឆ្នាំហេង របស់តារាចម្រៀងស្រី ទេព បូព្រឹក្ស ដែលហាក់ដូចជា ឡើងរាសីខ្លាំងបំផុត នៅក្នុងវិស័យសិល្បៈ ជាមួយនឹងបទចម្រៀងរបស់នាង។ ជាពិសេស ស្របពេល កញ្ញា មានទំនាក់ទំនងស្នេហាជាមួយនឹង ដេវីតទៀតនោះ ក៏កាន់តែ មានប្រជាប្រិយភាព រឹតតែខ្លាំង​ និងមានមនុស្សជាច្រើន តែងចង់តាមដានជីវិតគូស្នេហ៍របស់នាង។

ដោយសារតែឱកាសការងារ ឧស្សាហ៍ចេញច្រៀងតាមឆាកតន្រ្តី ឬតាមកម្មវិធីនានា  និងបើកមុខជំនួញ លក់ផលិតផល កំពុងតែមានអ្នកទិញច្រើនផងនោះ ធ្វើឲ្យ តារាស្រីរូបនេះ អាចរកចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតអាចកែប្រែខ្លួន ទៅជាតារាហាយសូរខ្លាំងទៅៗ។

ក្នុងនោះ គេក៏សង្កេតឃើញថា ទេព បូព្រឹក្ស តាំងពីឡើងយីអ៊ុនមក នាងចួលចិត្តទិញឈុតមាស ឈុតពេជ្រ ពាក់ជ្រែកខ្លួនណាស់ ដែលឈុតខ្លះ ដល់ម៉ឺនដុល្លារ ក៏នាងហ៊ានចំណាយដែរ មិនខ្វល់ថា ថ្លៃ ឬយ៉ាងណានោះទេ សំខាន់នាងបានពាក់អ្វី ដែលនាងស្រលាញ់។ ជាពិសេស រាល់ពេលចូលរួមកម្មវិធីម្តង អ្នកចូលរួម សឹងតែចាំងភ្នែក ជាមួយនឹង គ្រឿងមាស ពេជ្ររបស់នាង ដែលពាក់មួយឈុតៗ ទាំងក្រវិល ចិញ្ចៀន ក្រវិល​ កងដៃជាដើម៕

តោះចាំកាល់ទៅមើល ម៉ូតពេជ្រ ម៉ូតមាសស្អាតៗ របស់ទេព បូព្រឹក្ស បន្តិចមើល៖

ម៉ូតគ្រឿងអលង្ការរបស់នាង
ម៉ូតគ្រឿងអលង្ការរបស់នាង
ម៉ូតគ្រឿងអលង្ការរបស់នាង
ម៉ូតគ្រឿងអលង្ការរបស់នាង
ម៉ូតគ្រឿងអលង្ការរបស់នាង
ម៉ូតគ្រឿងអលង្ការរបស់នាង
ម៉ូតគ្រឿងអលង្ការរបស់នាង