ល្បីពេញបណ្តាញសង្គម ក្រោយអ្នកដឹកជញ្ជូនផ្លែឈើម្នាក់ មានជំនាញចាប់ឪឡឹកបានយ៉ាងឡូយ ប្រើតែដៃម្ខាង ប្រៀបដូចកីឡាករ NBA (មានវីដេអូ)

  • ព្រហស្បតិ៍ ១១ កក្តដា, ២០១៩ ០៩:០៩

ចិន៖ មនុស្សម្នាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទាក់ទិនទៅនឹងអ្នកដឹកជញ្ជូនផ្លែឈើម្នាក់ ដែលមានជំនាញចាប់ឪឡឹកបានយ៉ាងឡូយ ដោយប្រើតែដៃម្ខាងប្រៀបដូចជាកំពូលកីឡាករបាល់បោះ NBA ពេលនេះកំពុងតែល្បីលើបណ្តាញសង្គមចិន។

យោងតាមប្រភពបានឱ្យដឹងថា បុរសម្នាក់នេះមានអាយុ២៧ឆ្នាំ រស់នៅក្នុងទីក្រុង Jiaxing ខេត្តចេជាំងបានប្រាប់អ្នកសារព័ត៌មានថា រូបគេមិនដែលលេងបាល់បោះពីមុនមកទេ ហើយនៅពេលលោកចាប់ឪឡឹកជាលើកដំបូងនោះ ដៃរបស់លោកឈឺពេញមួយថ្ងៃ។

ដល់ចាប់ឪឡឹកយូរៗទៅ លោកក៏ទម្លាប់នឹងវា ហើយពេលនេះក៏មិនដែលចាប់ខុសដែរ។ ពេលនេះលោកល្បីពេញបណ្តាញសង្គម ព្រោះតែជំនាញចាប់ឪឡឹកដ៏ប៉ិនប្រសព្វនេះ។

យ៉ាងណាមិញ មានអ្នកប្រើប្រាស់បណ្តាញសង្គមចិនជាច្រើននាក់បានកោតសរសើរលោក ហើយអ្នកខ្លះក៏បាននិយាយលេងសើចថា៖

«គេគួរតែចាប់ខុសខ្លះ អីចឹងគេបានហូបឪឡឹកបែកបានខ្លះ។»

«វាមិនល្អនោះទេដែលចាប់តែដៃស្តាំនោះ។ គេគួរតែអនុវត្តចាប់ដៃឆ្វេងផងដែរ។»

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖