ហ្វេនខំតែអរ ស្មានថ្ងៃនេះ កែវ​​ នីសា បង្ហាញមុខសង្សារ ព្រោះឃើញស្និទ្ធស្នាល និងហៅសុទ្ធម្ចាស់ចិត្ត តាមពិតគ្រាន់តែជា.....

ភ្នំពេញ៖ តារាស្រីដែលត្រូវបានទស្សនិកជន ស្គាល់ថា ជាតារាពហុជំនាញកែវ នីសាមិនត្រឹមតែនាង មានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានទេពកោសល្យខ្លាំង ក្នុងការសម្តែង។

កាលពីពេលកន្លងទៅថ្មីៗនេះ កែវ នីសា បានបង្ហោះរូបប៉ុន្មានសន្លឹកនៅលើ​គណនីInstagram ផ្ទាល់របស់នាងជាមួយនឹងប្អូនប្រុសរបស់នាង ដោយភ្ជាប់ពាក្យមួយគ្នាថា «មកទទួលម្ចាស់ចិត្ត»។

តាមរយៈពាក្យសម្តីតួឯកស្រីរឿង«កែចិត្តស្អប់បង» មួយឃ្លានេះ បានធ្វើឲ្យអ្នកគាំទ្រខ្លះ  យល់ច្រលំថាអ្នកទាំងពីជាគូស្នហ៍នឹងគ្នា តែតាមការពិត គ្រាន់តែជាប្អូននាង ដែលទើបមកពីប្រទេសក្រៅសោះ។

គួរបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ កែវ នីសា ហាក់ដូចជា មិនបង្ហាញមុខគូស្នេហ៍ ដោយមិនដឹងថា នាងមានអ្នកបញ្ចាំចិត្ត ហើយឬនៅ ព្រោះហ្វេនពិតជាចង់ដឹងថា បុរសម្នាក់ណា ជាបុរសសំណាងបានក្លាយជាមិត្តប្រុសនាង៕

កែវ នីសា
កែវ នីសា&ប្អូនប្រុស
កែវ នីសា&ប្អូនប្រុស
កែវ នីសា&ប្អូនប្រុស
កែវ នីសា&ប្អូនប្រុស
កែវ នីសា&ប្អូនៗ