អុញនោះ!! ផ្លូវការហើយ PSG យកបានខ្សែការពារ ជម្រើសជាតិហូឡង់ពី Ajax

  • ព្រហស្បតិ៍ ១១ កក្តដា, ២០១៩ ១០:១៤

បារាំង៖ ខ្សែការពារជម្រើសជាតិហូឡង់វ័យក្មេង Mitchel Bakker បានចូលរួមជាមួយក្លិបជើងឯក Ligue 1 គឺក្លិបអ្នកមាននៅបារាំង Paris Saint-Germain បន្ទាប់ពីបានត្រូវបានតម្លើងមកកាន់ក្រុមធំ Ajax។ 

កីឡាករ Mitchel Bakker

កីឡាករវ័យ ១៩ឆ្នាំ Bakker បានចុះហត្ថលេខាកុងត្រារយៈពេល ៤ឆ្នាំជាមួយក្លិបមានមូលដ្ឋាននៅទីក្រុងប៉ារីស ដោយមិនមានតម្លៃខ្លួន ដែលរូបគេគឺជាកីឡាករទី ៤ ហើយបន្ទាប់ពី Ander Herrera និង Marcin Bulka ដែលផ្ទេរមកដោយមិនមានតម្លៃខ្លួន និង Pablo Sarbia ពី Sevilla ក្នុងតម្លៃខ្លួន ១៨លានផោន។ 

កីឡាករ Mitchel Bakker

កីឡាករជម្រើសជាតិហូឡង់ U-19 រូបនេះធ្លាប់បានបង្ហាញខ្លួនឲ្យជើងឯកហូឡង់ Ajax បានចំនួនពីរប្រកួត ដែលពីរប្រកួតនោះគឺការលេងនៅក្នុងពានរង្វាន់ KNVB Beker ឆ្នាំ២០១៨។ 

កីឡាករ Mitchel Bakker

គួរបញ្ជាក់ផងដែរថា ការប្រកួត pre-season របស់ PSG នឹងចាប់ផ្ដើមនៅថ្ងៃទី១៦ ខែកក្កដានេះ នៅប្រទេសអាល្លឺម៉ង់ ដោយត្រូវប្រកួតមិត្តភាពជាមួយក្លិប Dynamo Dresden៕

ប្រភព៖ Fox Sports Asia