មិនសូវចេះ លេងម៉ូតរថយន្តប៉ុន្មានទេ! ដល់ប្តូរម្តង នៅ សូនីតា លេងសុទ្ធតែរថយន្តទំនើប ម៉ាកBMW ហ្មង!

ភ្នំពេញ៖ អំឡុងពេលដែលតារាសម្ដែងស្រីស្រស់ស្អាត អ្នកនាង នៅ សូនីតា ពោរពោះកូនស្រីជាដំបូងរបស់ខ្លួន នោះធ្វើឲ្យបណ្ដាប្រិយមិត្តតាមខ្លាំងមែនទែន ទាំងរូបរាងសកម្មភាពប្រចាំរបស់ខ្លួន ផងដែរ។

ក្នុងនោះផងដែរ ពិធីការិនីដ៏មានប្រជាប្រិយភាព នៅ សូនីតា រូបនេះតែងតែបង្ហាញពីរូបភាពពោរពោះរបស់ខ្លួន នៅលើបណ្ដាញសង្គម ទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន។

យ៉ាងណាមិញ កាលពីថ្មីៗនេះ ខណៈពេលដែលអ្នកនាង នៅ សូនីតា ពោរពោះជិតគ្រប់ខែនោះ គេសង្កេតឃើញថាតារាសម្ដែងស្រីរូបនេះ បានបង្ហោះជាមួយនឹងរូបភាពជាច្រើននៅលើគណនីហ្វេសប៊ុកផ្លូវការ អមទៅដោយរថយន្តថ្មីស៊េរីទំនើប។

ក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថារថយន្ដថ្មីរបស់ នៅ សូនីតា នោះគឺ BMW ពណ៌ខ្មៅ ដែលមានតម្លៃជាង១៥ម៉ឺនដុល្លារ បើគិតតាមទីផ្សារក្នុងស្រុក ។

គួរឲ្យដឹងផងដែរថា តារាសម្ដែងស្រី និងជាពិធីការិនីស្រស់ស្អាតរូបនេះ បានប្ដូររថយន្តថ្មីជាង មួយខែទៅហើយ តែខ្លួនមិនដែលបង្ហោះបង្ហាញថាពីរថយន្តមួយគ្រឿងនេះនោះទេ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖   

នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
រថយន្តថ្មីរបស់ នៅ សូនីតា
រថយន្តថ្មីរបស់ នៅ សូនីតា