តិចអត់ដឹង!! ក្រៅពី Son នៅមានកីឡាករ កូរ៉េខាងត្បូង មួយរូបទៀតដែលជោគជ័យខ្លាំងបំផុតនៅ Premier League (មានវីដេអូ)

  • ព្រហស្បតិ៍ ១១ កក្តដា, ២០១៩ ១០:៥៧

អង់គ្លេស៖ បើនិយាយពីកីឡាករអាស៊ីដែលជោគជ័យនៅ Premier League បងប្អូនច្បាស់ជានឹកឃើញមុនគេទៅដល់ខ្សែប្រយុទ្ធជួរមុខរបស់ Tottenham Hotspur គឺកីឡាករ Heung Min Son។ 

កីឡាករ Heung Min Son

យ៉ាងណាមិញ ក្រៅពី Heung Min Son នៅមានកីឡាករកូរ៉េខាងត្បូងមួយរូបទៀតដែលធ្លាប់ជោគជ័យខ្លាំងបំផុតនៅ Premier League គឺខ្សែបម្រើ Park Ji-Sung ដែលជាអតីតរបស់ក្លិបបិសាចក្រហម Manchester United។

កីឡាករ Park Ji-Sung

Park Ji-Sung បានចំណាយរយៈពេល ៧ឆ្នាំជាមួយ Man UTD ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Sir Alex Ferguson ក្រោយផ្លាស់មកពី PSV ក្នុងឆ្នាំ២០០៥។ ៧ឆ្នាំ ជាមួយបិសាចក្រហម Park ចូលលេងបាន ១៣៤ប្រកួត និងរកគ្រាប់បាល់បាន ១៩គ្រាប់ក្នុងនាមជាខ្សែបម្រើ។

កីឡាករ Park Ji-Sung

ក្រោយចាកចេញពី Man UTD អតីតខ្សែបម្រើជម្រើសជាតិខាងត្បូងបានចំណាយរយៈពេល ២ឆ្នាំទៀតជាមួយក្លិបអង់គ្លេស Queens Park Rangers (QPR) មុនត្រឡប់មកលេងនៅ PSV វិញ និងសម្រេចចិត្តបញ្ចប់អាជីពចូលនិវត្តន៍នៅទីនោះតែម្ដងក្នុងឆ្នាំ២០១៤។ 

កីឡាករ Park Ji-Sung បង្ហាញខ្លួនឲ្យ QPR

ជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូង Park ធ្លាប់ជាប់យុវជន U-20, U-23 និងក្រុមធំដោយចូលលេងបាន ១០០ប្រកួត និងរកគ្រាប់បាល់បាន ១៣គ្រាប់៕

កីឡាករ Park Ji-Sung បង្ហាញខ្លួនឲ្យជម្រើសជាតិខាងត្បូង

ចង់ដឹងថា Park Ji-Sung លេងល្អប៉ុណ្ណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!