ចាំ Net Idol វ័យ១២ឆ្នាំ តែមានសមត្ថភាពរកលុយ ធ្វើផ្ទះឲ្យម្តាយទេ? ពេលនេះ មុខកាន់តែមុខដូចស្រី និងគួរឲ្យស្រលាញ់ខ្លាំង!

ថៃ៖ មួយរយៈចុងក្រោយនេះ តារាវ័យក្មេង ភេទទី៣ និងជាNet Idol ក្មេងតូច Nest Spicyមានការចាប់អារម្មណ៍ និងមានប្រជាប្រិយភាពខ្លាំង មិនធម្មតា ជាមួយនឹងកាយវិការបង្ហាញម៉ូតដ៏គួរឲ្យក្នាញ់របស់គេ។

ក្នុងនោះ កាលពីប៉ុន្មានខែមុន តារារូបនេះ ក៏បានសន្សំលុយ រហូតបានធ្វើផ្ទះ ឲ្យម្តាយរស់នៅ យ៉ាងមានក្តីសុខ ព្រោះថា វាជាញើសឈាម ដែលរូបគេ ខំរកពីការងារសិល្បៈ ម៉ូដែល និង ថតស្ពត។ ហើយដំណឹងនេះ ពិតជាធ្វើឲ្យគេឯង មានការកោតសរសើរលើ រូបគេយ៉ាងខ្លាំង ដែលមានវ័យទើបតែ១២ឆ្នាំសោះ ចេះសន្សំលុយ ធ្វើផ្ទះឲ្យម្តាយនៅបាត់ទៅហើយ។

ជាពិសេស ពេលនេះ គេចាប់អារម្មណ៍ទៀតថាមុខមាត់គេ កាន់តែគួរឲ្យស្រលាញ់ និងស្រស់ស្អាត បើទោះបីជារូបគេមិនទាន់មានសក់វែង នៅពាក់សក់ក៏ដោយ ក៏មុខមាត់របស់គេ ពិតជាទាក់ទាញណាស់។

យ៉ាងណាមិញ បើទោះបីជា រូបគេជាភេទទី៣ តែហ្វេនគិតថា មុខមាត់របស់គេ ពិតជាកាន់ទទួលបានភាពល្បីល្បាញ និងដូចស្រីជាងនេះទៅទៀត គ្រាន់តែនៅតូច គេគួរឲ្យស្រលាញ់ប៉ុណ្ណឹងទៅហើយ៕

Nest Spicy
Nest Spicy
Nest Spicy
Nest Spicy