អូនប្រែហើយ! ក្រោយត្រូវសង្សារបែកចិត្ត Chippy កាន់តែធ្វើខ្លួន និងស៊ិចស៊ី

ថៃ៖ ដូចជាប្រិយមិត្ត បានជ្រាបរួចមកហើយ ពីរឿងស្នេហា៥ឆ្នាំ រវាងChippy និង​ គូស្នេហ៍ ដែលតែងតែផ្អែមល្ហែមដាក់គ្នា មិនឈប់មិនឈរ តែចុងក្រោយបែរជាត្រូវបែកគ្នា ដោយខាងប្រុស និយាយថា ខាងគេជាអ្នកខុស។

ដំណឹងមួយនេះ បានធ្វើឲ្យហ្វេនមានការភ្ញាក់ផ្អើលខ្លាំង ដែលពួកគេ ជាគូស្នេហ៍គំរូមួយ តែបែរជាត្រូវបែកគ្នាយ៉ាងដូច្នេះ។ ជាពិសេស រឿងរ៉ាវនេះ ក៏បានធ្វើឲ្យ សាមីខ្លួន នាង Chippy ឈឺចាប់មិនតិចទេ ដែលជួបរឿងបែបនេះ។

ប៉ុន្តែរហូតមកទល់ពេលនេះ Chippy ក៏ធ្វើចិត្តបានច្រើន ក្រោយជួបរឿងរ៉ាវស្នេហាដ៏សែនវេទនានេះ ហើយបច្ចុប្បន្ន នាងក៏បានចូលសិល្បៈឡើងវិញផងដែរ។

ជាពិសេស នាងក៏មានប្រជាប្រិយភាពខ្លាំង ជាងមុន និងមានអ្នកអាណិតនាងច្រើនជាងមុន ដែលនាងរឹងមាំ ហ៊ានប្រឈមមុខ ជាមួយនឹងរឿងទាំងនេះ។ មិនតែប៉ុណ្ណោះ សម្រស់នាង ក៏កាន់តែស្រស់ស្អាត ជាមួយនឹងការតុបតែងខ្លួន បែបថ្មី និងស៊ិចស៊ីជាងមុនផងដែរ៕

Chippy