ដូចទំនង!! Barcelona ឈ្នះ PSG ក្នុងការនាំយក ខ្សែប្រយុទ្ធវ័យក្មេង ពីក្លិបមួយនៅអង់គ្លេស

  • សុក្រ ១២ កក្តដា, ២០១៩ ០៨:៤៧

អេស្ប៉ាញ៖ ក្លិបបាល់ទាត់អ្នកមានបុណ្យ Barcelona បានយកឈ្នះក្លិបអ្នកមាននៅបារាំង PSG ក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធវ័យ ១៦ឆ្នាំ របស់ West Bromwich Albion ដែលជាកីឡាករមួយរូបដែលមានទេពកោសល្យរបស់អង់គ្លេសគឺ Louie Barry

កីឡាករ Louie Barry

បើតាមសារព័ត៌មាន Reuters ក្លិប West Brom នឹងទទួលបានទំហំទឹកប្រាក់ ២៣៥,០០០ផោន ពីក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ជុំវិញការនាំយក Louie Barry ទៅកាន់ទឹកដីអេស្ប៉ាញ។ ខណៈដែលក្លិប Barcelona នឹងឲ្យ Louie Barry លេងឲ្យក្រុមយុវជន U-19 របស់ពួកគេនារដូវកាលក្រោយ។

កីឡាករ Louie Barry

“ពួកយើងបានសម្រេចចិត្តក្នុងការនាំយកកីឡាករវ័យក្មេងដ៏ល្អមួយរូបរបស់អង់គ្លេស ហើយគេបានជាប់ជាស្ថាបពរលើតេស្ដសុខភាព” ការបង្ហោះរបស់ Barcelona។

សូមបញ្ជាក់ផងដែរថា Barry បានឈ្នះស្បែកជើងមាស និងជួយជម្រើសជាតិអង់គ្លេស U-16 ឈ្នះពានរង្វាន់ Val-de-Marne ដែលជាពានរង្វាន់របស់ទ្វីបអឺរ៉ុបមួយកាលពីឆ្នាំមុន។ ហើយគេក៏រកគ្រាប់បាល់បាន ២គ្រាប់ជួយឲ្យជម្រើសជាតិអង់គ្លេស U-16 ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងពាន Montaigo របស់ប្រទេសបារាំងកាលពីដើមឆ្នាំនេះផងដែរ៕ 

កីឡាករ Louie Barry
កីឡាករ Louie Barry

ប្រភព៖ The Guardian