ស្រ្តីម្នាក់ចាប់អារ.កមាន់នៅស្ថានីយ៍រថភ្លើង ព្រោះសន្ដិសុខហាមមិនឲ្យនាងនាំសត្វមានជីវិតឡើងជិះរថភ្លើង (មានវីដេអូ)

  • សុក្រ ១២ កក្តដា, ២០១៩ ០៩:៣៥

ចិន៖ សម្រាប់សត្វដែលមានជីវិតគឺហាមដាច់ខាតមិនឲ្យឡើងលើរថភ្លើង។ ជាក់ស្ដែងនៅស្ថានីយ៍រថភ្លើង Chongqing ប្រទេសចិន សន្តិសុខបានហាមស្រ្តីម្នាក់មិនឲ្យឡើងជិះរថភ្លើង ព្រោះនាងបានកាន់សត្វមាន់ដែលមានជីវិត។ 

ស្ត្រីកំពុងអារ.កមាន់

យោងតាមប្រភពបានឲ្យដឹងថា ស្រ្តីវ័យកណ្ដាលម្នាក់បានទិញសត្វមាន់រស់មួយក្បាលសំរាប់ធ្វើម្ហូបពេលល្ងាច កាលពីថ្ងៃទី៦ ខែកក្កដាកន្លងទៅនេះ។ នៅពេលដែលនាងរៀបនឹងឡើងជិះរថភ្លើងត្រលប់ទៅផ្ទះវិញ ត្រូវបានសន្ដិសុខនៅទីនោះហាមមិនឲ្យឡើងរថភ្លើង ព្រោះសត្វដែលមានជីវិតគេហាមមិនឲ្យយកចូល។ ស្រ្តីនោះបានធ្វើឲ្យអ្នកដំណើរនិងសន្ដិសុខនៅទីនោះមានភាពភ្ញាក់ផ្អើល ដោយសារនាងបានអារ.កសម្លាប់មាន់នៅជិតធុងសំរាម។ បន្ទាប់ពីបានសម្លាប់មាន់រួចរាល់ហើយ នាងក៏បានឡើងជិះរថភ្លើងត្រលប់ទៅផ្ទះវិញ។ 

ស្ថានីយ៍រថភ្លើង Chongqing បានប្រាប់ប្រភពឲ្យដឹងដែរថា នេះមិនមែនជាលើកទីមួយទេដែលមានករណីបែបនេះកើតឡើង កាលពីឆ្នាំមុន មានអ្នកដំណើរខ្លះសម្លាប់មាន់ និងទា ធ្វើឲ្យឈាមហូរប្រលាក់ពេញឥដ្ឋទៀតផង៕

សូមទស្សនាវីដេអូខាងក្រោម៖