Original Song ពីស្រីស្អាត Lunar គ្រាន់តែចេញភ្លាម មានអ្នកគាំទ្រយ៉ាងច្រើនកុះករ! (មានវីដេអូ)

ភ្នំពេញ៖ បច្ចុប្បន្ននេះមានយុវជនខ្មែរយើងជាច្រើនរូបបាននាំគ្នាពុះពារ និងតស៊ូជំនះគ្រប់ឧបសគ្គជាច្រើន ដើម្បីសម្រេចក្តីបំណងរបស់ខ្លួននៅក្នុងវិស័យសិល្បៈ។ ក្នុងនោះផងដែរក្រុម «ដង្ខៅសូរ» ក៏បានលេចចេញជារូបរាងឡើង ក្រោមក្តីស្រលាញ់របស់យុវវជនមួយក្រុម ដែលសុទ្ធតែជាអ្នកមានទេពកោសល្យ និងមានទឹកចិត្តស្រលាញ់វិស័យសិល្បៈយ៉ាងខ្លាំងខាងផ្នែក តន្រ្តី ចម្រៀង និងការនិពន្ធបទថ្មីៗ។ 

«ដង្ខៅសូរ» គឺជាស្ទូឌីយូសម្រាប់ផលិតបទចម្រៀងនិពន្ធថ្មី ព្រមទាំងមានអ្នកដែលមានសមត្ថភាពជាច្រើនថែមទៀត ដែលបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនិកជន និងប្រិយមិត្តទាំងអស់ទុកជាការកម្សាន្ត។

ក្រុម «ដង្ខៅសូរ»
ក្រុម «ដង្ខៅសូរ»

ទន្ទឹមនឹងនោះដែរ ក្រុមចម្រៀងដង្ខៅសូរ បានបញ្ចេញស្នាដៃចម្រៀងថ្មីរបស់ខ្លួនជាច្រើនបន្ថែមទៀត ក្នុងនោះបទដែលកំពុងពេញនិយមគាំទ្រខ្លាំង គឺបទមានចំណងជើងថា «ថ្ងៃនេះអូនមានបង» ដែលទើបតែបញ្ចេញថ្មីៗ ដែលបកស្រាយដោយកញ្ញា Lunar ទំនុកច្រៀងដោយ Mr. NoName និពន្ធ Melody និងបទភ្លេងដោយ ប្រសិទ្ធ ដេវីន ហ្គីតាដោយ Sreng Oneill សាកហ្សូហ្វូនដោយ Chally Jet និងក្រាហ្វិចដោយ Oil Banker

ហើយជាក់ស្ដែងត្រឹមរយៈពេលខ្លីមិនដល់១០ថ្ងៃផង បទមនោសញ្ចេតនាមួយនេះ មានអ្នកចូលទស្សនារហូតដល់ទៅជាង ៣ សែននាក់ឯណោះ និងមានអ្នកចែករំលែកជាច្រើនពាន់នាក់ទៀតជាបន្តបន្ទាប់។

គួរឱ្យដឹងផងដែរថា កញ្ញា Lunar មិនមែនជាអ្នកចម្រៀងអាជីពទេ ប៉ុន្តែដោយសារតែមានទេពកោសល្យ និងទឹកដមសម្លេងពីរោះពីកំណើតមក ហើយក៏ជាអ្នកដែលស្រលាញ់វិស័យសិល្បៈតន្ត្រីចម្រៀងផងនោះ កញ្ញាក៏បានសម្រេចចិត្តមកជួបក្រុមការងារនៅស្ទួឌីយូរបស់ «ដង្ខៅសូរ» ដើម្បីបង្ហាញពីសមត្ថភាពពីធម្មជាតិរបស់ខ្លួន។

កញ្ញា Lunar

ក្រុមការងារ «ដង្ខៅសូរ» ក៏សន្យាថា នឹងពាំនាំអារម្មណ៍របស់បងប្អូនឱ្យកាន់តែមានភាពសប្បាយរីករាយទ្វេឡើង ជាមួយនឹងបទច្រៀងថ្មីៗប្លែកៗជាច្រើនបទទៀត ដែលគ្រោងនឹងដាក់បង្ហាញជាផ្លូរការក្នុងពេលខាងមុខ ជាមួយនឹងគុណភាព ព្រមទាំងអត្ថន័យចាក់ដោតអ្នកមានស្នេហាចំៗតែម្តង។

ទាំងនេះគឺសុទ្ធតែជាអត្ថន័យនៅក្នុងបទចម្រៀង Original Song «ថ្ងៃនេះអូនមានបង»។ តោះមកស្តាប់បទចម្រៀងពីកញ្ញា Lunar ដោយបានផលិតឡើងដោយក្រុមសិល្បករ «ដង្ខៅសូរ» ដូចខាងក្រោមនេះទាំងអស់គ្នា៖

ស្ទួឌីយោក្រុមសិល្បៈ «ដង្ខៅសូរ»
ស្ទួឌីយោក្រុមសិល្បៈ «ដង្ខៅសូរ»
ស្ទួឌីយោក្រុមសិល្បៈ «ដង្ខៅសូរ»
កញ្ញា Lunar
កញ្ញា Lunar
កញ្ញា Lunar