កម្លោះសក់វែងដែលជាមិត្តចាស់របស់ V ពេលនេះបង្ហាញខ្លួនជាតារាហើយ ទទួលបានការគាំទ្រខ្លាំង

កូរ៉េខាងត្បូង ៖ តារាប្រុសចំណូលថ្មី Jang Moonbok ដែលទើបតែបង្ហាញខ្លួនកាលពីប៉ុន្មានថ្ងៃមុននេះ លោកស្រាប់តែបើកបង្ហាញសារថ្មីមួយ នៅក្នុងបណ្តាញអ៊ីនធើណែត បញ្ជាក់ថាលោកទទួលបាន អំណោយពីប្រុសស្អាត V សមាជិកកំពូលក្រមិចក្រមើមប្រចាំក្រុម BTS ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៩ ខែកក្កដា LIMITLESS បានប្រារព្ធកម្មវិធី បើកបង្ហាញខ្លួនជាផ្លូវការលើកដំបូងនៅឯ MUV Hall ទីក្រុងសេអ៊ូល។ ពួកគេបានចាប់ផ្តើមជាផ្លូវការ ជាមួយនឹងអាល់ប៊ុមដំបូងមានចំណងថា Dream Play។

នៅក្នុងថ្ងៃនោះដែរ Jang Moonbok ទទួលបានអំណោយពី V នូវកម្រងផ្កាសំណាងល្អមួយឈុត ជាមួយនឹងសារខ្លីៗនៅលើបូថា «ចូរធ្វើក្លាយជាតារាដែលមានភាពល្បីល្បាញ លើសពីការរំពឹងទុករបស់ V ក្រុម BTS! តស៊ូឡើង Jang Moonbok ក្រុម LIMITLESS»។

ក្នុងនោះដែរ Jang Moonbok ត្រូវបានអ្នកគាំទ្រស្គាល់ថា ជាមិត្តកាលពីវិទ្យាល័យរបស់ V ហើយក៏មានស្រុកកំណើតនៅឯ Daegu តែមួយផងដែរ៕

ទស្សនារូបភាពខាងក្រោម ៖