ជាបងប្អូននឹងគ្នាមែន! តែមុខមាត់បងប្អូន ពេជ្រ សោភា ទាំង៣គ្មានដូចគ្នាអីបន្តិចសោះ

ភ្នំពេញ៖ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពអ្នកនាងពេជ្រ សោភា កាន់តែមានហាងឆេងនៅក្នុងការងារសិល្បៈកាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់ ស្របពេលដែលរូបសម្រស់កាន់តែស្អាត ទាក់ទាញខ្លាំងឡើង ទោះបីជាវ័យកាន់តែច្រើនយ៉ាងណាក្តី។

យ៉ាងណាមិញ បើងាកទៅមើលរូបសម្រស់បងៗទាំង៣នាក់របស់នាងវិញ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសឹងតែមិននឹកស្មានគ្រប់គ្នា ក្រោយនាងបានធ្វើការបង្ហោះរូបភាពថតជួបជុំគ្នាយ៉ាងរីករាយ និងពោរពេញដោយសុភមង្គល នៅក្នុងថ្ងៃកំណើតបងស្រី។

ដោយក្នុងនោះត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ថា បងប្អូន៣នាក់នេះរបស់នាង មើលទៅសម្រស់សុទ្ធតែស្អាតៗ ក៏ប៉ុន្តែបើនិយាយពីមុខមាត់វិញគឺខុសប្លែកពីគ្នាតែម្តង បើប្រាប់ថាបងប្អូនពិតជាមិនចង់ជឿនោះទេ ស្របពេលដែលទម្រង់មុខ សម្បុរក៏ខុសគ្នាផងដែរ។

ជាមួយនឹងរូបភាពបងប្អូនដ៏រីករាយនៃគ្រួសាររបស់នាងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរគ្រប់គ្នា ដែលមើលទៅគ្រួសាររបស់នាងពិតជាមានសុភមង្គលខ្លាំង  ព្រោះតារារូបនេះតែងមានពេលវេលាសម្រាប់គ្រួសារជានិច្ច៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ពេជ្រ សោភា
បងប្អូនរបស់ ពេជ្រ សោភា
បងប្អូនរបស់ ពេជ្រ សោភា
បងប្អូនរបស់ ពេជ្រ សោភា
បងប្អូនរបស់ ពេជ្រ សោភា
បងប្អូនរបស់ ពេជ្រ សោភា
បងប្អូនរបស់ ពេជ្រ សោភា
បងប្អូនរបស់ ពេជ្រ សោភា
បងប្អូនរបស់ ពេជ្រ សោភា