បវរកញ្ញាកូរ៉េម្នាក់នេះ ត្រូវគេរិះគន់យ៉ាងចាស់ដៃថា កែច្នៃឈុតប្រពៃណីកូរ៉េ ទៅជាស្ទាយ៏ស៊ិចស៊ីមើលមិនយល់

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ បវរកញ្ញាកូរ៉េប្រចាំឆ្នាំ ២០១៩ ត្រូវបានគេរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីពួកគេ បានប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីកូរ៉េ ទៅច្នៃម៉ូតបន្ថែមជាឈុតស៊ិចស៊ី លេចលើលេចក្រោម នៅលើវេទិកា។

គួរបញ្ជាក់ផងដែរថា ការបង្ហាញម៉ូតឈុត Hanbok កាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅថ្មីៗនេះ មានអ្នកចូលរួមប្រកួតចំនួន ៦នាក់ចុងក្រោយ។ ពួកគេបានបង្ហាញខ្លួនជាមួយនឹងឈុត Hanbok ជំនួសឲ្យការបង្ហាញម៉ូត ក្នុងឈុតហែលទឹក។ 

ដូច្នេះហើយពួកគេម្នាក់ៗ បានសម្រេចចិត្តកែច្នៃឈុតប្រពៃណីមួយនេះ ទៅជាឈុតដែលសិចស៊ី ទៅតាមចំណូលចិត្តរបស់ពួកគេរៀងៗខ្លួន។ ដោយឡែកខុសគេ តែបវរកញ្ញាម្នាក់ ហាក់ដូចជាទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ ព្រោះតែឈុតរបស់នាង មិនត្រឹមតែឆែកបង្ហាញសាច់ដល់គល់ភ្លៅប៉ុណ្ណោះទេ សូម្បីតែគល់ទ្រូងក៏នាងបញ្ចេញមួួយទំហឹង មិនញញើតភ្នែកអ្នកមើលឡើយ ជាហេតុធ្វើឲ្យមហាជនចាប់ផ្ដើមរិះគន់ជាហូហែពេញបណ្ដាញអ៊ីនធើណែត។  

ជាការពិតណាស់ សម្រាប់ជនជាតិកូរ៉េ Hanbok គឺជាសំលៀកបំពាក់ប្រពៃណី ដែលគេប្រើសម្រាប់ចូលរួមកម្មវិធីជាផ្លូវការ ជាតំណាងឲ្យភាពស្រស់ស្អាតនៃវប្បធម៌ និងប្រពៃណីរបស់កូរ៉េ។ 

មិនចម្លែកចិត្តទេ ដែលប្រជាជនកូរ៉េមួយចំនួន បង្ហាញប្រតិកម្មភ្លាមៗ ក្រោយពេលតារាស្រីទាំងនេះ កែច្នៃវាទៅជាឈុតស៊ិចស៊ី បង្អួតរាងកាយគ្នា កណ្ដាលហ្វូងមនុស្សបែបនេះ៕

តោះចង់ថាតើបវរកញ្ញាទាំងនោះ កែច្នៃឈុត Hanbok ទៅជាឈុតសិចស៊ីកម្រិតណា?

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព បវរកញ្ញាកូរ៉េ ដែលរាងជ្រុលលើសគេ
រូបភាព បវរកញ្ញាកូរ៉េ ដែលរាងជ្រុលលើសគេ
រូបភាព បវរកញ្ញាកូរ៉េ
រូបភាព បវរកញ្ញាកូរ៉េ
រូបភាព បវរកញ្ញាកូរ៉េ
រូបភាព បវរកញ្ញាកូរ៉េ