ចេះតែឆ្ងល់សំឡេងអីចេញពីម៉ាស៊ីនត្រជាក់ ដល់ពេលឆែកមើល ឃើញសុទ្ធតែពស់

  • សុក្រ ១២ កក្តដា, ២០១៩ ១៤:៥២

ថៃ៖ បុរសម្នាក់បានលឺសំឡេងចម្លែកចេញពីម៉ាស៊ីនត្រជាក់ ក៏សំរេចចិត្តឆែកមើល ក៏ឃើញសុទ្ធតែពស់នៅក្នុងនោះ។

ម៉ាស៊ីនត្រជាក់ដែលពស់បានលូនចូល

យោងតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី៨ ខែកក្កដាកន្លងទៅនេះ បុរសដែលជាម្ចាស់គណនីបានលឺសំឡេងចម្លែកម៉្យាងចេញពីម៉ាស៊ីនត្រជាក់ គាត់ឆ្ងល់ក៏បានឆែកមើល។ នៅពេលបើកគំរបមើល គាត់ស្ទើរតែស្រែកទៅហើយ ព្រោះក្នុងនោះមានសុទ្ធតែពស់។ គាត់ក៏បានចាប់យកពស់ទាំងនោះចេញក្រៅ ពស់ទាំងអស់មានចំនួន៥ក្បាល។ គាត់មិនបានដឹងទេថា ពស់នោះលូនចូលទៅក្នុងម៉ាស៊ីនត្រជាក់តាំងពីពេលណា។ អ្វីដែលធ្វើឲ្យគាត់ព្រួយបារម្ភនោះគឺ នៅផ្ទះមានកូនតូចៗអាចនឹងមានគ្រោះថ្នាក់ ហើយមិនដឹងថាតើសត្វពស់នឹងអាចលូនចូលមកក្នុងផ្ទះម្ដងទៀតឬក៏អត់នោះទេ។ គាត់បានបន្ថែមទៀតថា គាត់មិនបានដឹងពីប្រភេទសត្វពស់នោះទេ។

ពស់ទាំង៥ក្បាល

ប្រភពព័ត៌មានសន្និដ្ឋានថា សត្វពស់ប្រភេទនោះមិនបង្កឲ្យមានគ្រោះថ្នាក់ ឬមានពឹសទេ។ ពស់ទាំងនោះលូនចូលក្នុងផ្ទះព្រោះពួកវាចាំចាប់សត្វជីងចក់ស៊ីតែប៉ុណ្ណោះ៕

ពស់ទាំង៥ក្បាល