អាយុកាន់តែច្រើនរៀងខ្លួន តែAtichart និងភរិយា នៅផ្អែមល្ហែមមិនចាញ់គូស្នេហ៍ក្មេងៗ រហូតលែងខ្វល់រឿងចង់បានកូននឹងគេ

ថៃ៖ តារាសម្តែងដ៏ល្បីប្រចាំប្រទេសថៃ លោក Aum Atichart និង តារាចម្រៀងជើងចាស់ Nat Myria បានរៀបការជាមួយគ្នា អស់រយៈពេល ១០ឆ្នាំមកហើយ ប៉ុន្តែអ្នកទាំងពីរ នៅមិនទាន់មានកូនសោះឡើយ បើទោះបីជាអ្នកទាំងពីរស្រលាញ់ក្មេងដូចគ្នាក៏ដោយ។

ដោយឡែក បើប្រឡេកមកចាប់អារម្មណ៍ពីជីវិតគូស្វាមីភរិយាតារាមួយគូនេះវិញ ក៏សង្កេតឃើញថាអ្នកទាំងពីរ នៅតែបន្តរក្សាភាពផ្អែមល្ហែម ដូចកាលស្រលាញ់គ្នាគ្រាដំបូង បើទោះបីមកទល់នឹងបច្ចុប្បន្ននេះ អ្នកទាំងពីរ ក៏មានអាយុកាន់តែច្រើនទៅហើយក៏ដោយក្ដី។

ជាមួយគ្នានេះ ដោយសារតែភាពផ្អែមល្ហែម និងក្ដីសុខ ដែលពួកគេទាំងពីរបានផ្ដល់ និងនៅតែមានចំពោះគ្នា រហូតដល់ថ្នាក់ពេលខ្លះ គូស្វាមីភរិយា លោក Atichart និង អ្នកនាង Myria ហាក់លែងខ្វាយខ្វល់រឿងចង់បានកូនដូចតារាដទៃ ដោយប្រាថ្នាចង់ឲ្យតែមានសុភមង្គល ក្នុងជីវិតគូស្វាមីភរិយាដូចសព្វថ្ងៃនេះ ក៏វាគ្រប់គ្រាន់សម្រាប់អ្នកទាំងពីរទៅហើយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Atichart និងភរិយា
Atichart និងភរិយា
Atichart និងភរិយា
Atichart និងភរិយា
Atichart និងភរិយា
Atichart និងភរិយា