ធ្វើហ្វេន Baekhyun ទៅ មិនខុសទេ! លោកខំរៀបចំកាដូយ៉ាងពិសេសឲ្យអ្នកគាំទ្រ ដែលធ្វើរឿងនេះសម្រាប់ខ្លួន

កូរ៉េខាងត្បូង៖ នាព្រឹកថ្ងៃទី១២នេះ លោកBaekhyun សមាជិកក្រុម Exo បានទៅអគាររបស់ប៉ុស្តិ៍ទូរទស្សន៍កូរ៉េ KBS ដើម្បីសម្តែងបទថ្មីផ្ទាល់ខ្លួន​​ ដែលទើបតែចេញក្តៅៗ ក្នុងកម្មវិធី Music Bank។

យ៉ាងណាមិញ ការមកដល់អគារប៉ុស្តិ៍ KBS នេះដែរ គឺមានអ្នកគាំទ្រប្រហែលជា ១០០ នាក់បានសុខចិត្តអង្គុយរង់ចាំតារារូបសង្ហាវ័យក្មេងម្នាក់នេះ ជាងមួយម៉ោងមុនការចាក់ផ្សាយ ដើម្បីសម្តែងនូវការគាំទ្រ សម្រាប់ការសម្តែងបទថ្មីរបស់លោក។

ក៏ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងរំភើបចិត្តសម្រាប់អ្នកគាំទ្រនោះ លោក Baekhyun បានធ្វើរឿងមួយ សម្រាប់តបស្នងនូវក្តីស្រលាញ់របស់អ្នកគាំទ្រ ដែលខំអង្គុយចំរូបលោកអស់រយៈពេលយ៉ាងយូរ ដោយរូបលោកបានជូនជាភេសជ្ជៈដល់ពួកគេ ហើយថែមទាំងជូននំបុ័ងស្ទ័រប៊ឺរី ដែលជារសជាតិលោកចូលចិត្តញ៉ាំផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ នៅលើដបភេសជ្ជៈដែលអ្នកគាំទ្រទទួលបាន បានសរសេរពាក្យថា «អ្នកគាំទ្រអាចទុកដបនេះ ជាវត្ថុអនុស្សាវរីយ៍បាន» ដែលមើលទៅពិតជាសរសើរដល់ទឹកចិត្តរបស់ Baekhyun ចំពោះអ្នកគាំទ្ររបស់ខ្លួនខ្លាំងមែនទែន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Baekhyun
Baekhyun
Baekhyun
កាដូដែល​Baekhyun ឲ្យអ្នកគាំទ្រ
កាដូដែល​Baekhyun ឲ្យអ្នកគាំទ្រ