អ្នកណាមិនភ័យលោកអើយ! យន្តហោះកំពុងហោះហើរសុខៗ ស្រាប់តែបែកផ្កាភ្លើងហុយផ្សែងចេញពីម៉ាស៊ីន (មានវីដេអូ)

  • សុក្រ ១២ កក្តដា, ២០១៩ ១៦:២១

អាមេរិក៖ ជើងហោះហើរមួយ បានធ្វើឲ្យអ្នកដំណើរមានភាពភ័យនិងស្លន់ស្លោរពេញយន្ដហោះ ដល់ថ្នាក់ផ្ញើសារចុងក្រោយលាគ្នាទៅកាន់មនុស្សជាទីស្រលាញ់របស់ខ្លួន ដោយសារម៉ាស៊ីនបែកផ្កាភ្លើងនិងហុយផ្សែង។

ម៉ាស៊ីនដែលបែកផ្កាភ្លើងនិងហុយផ្សែង

ប្រភពបានឲ្យដឹងថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines មានទិសដៅឆ្ពោះពីទីក្រុង Atlanta ទៅកាន់ទីក្រុង Baltimore កាលពីថ្ងៃចន្ទកន្លងទៅនេះ ដែលផ្ទុកអ្នកដំណើរចំនួន១៤៨នាក់ ពេលកំពុងធ្វើដំណើរ ស្រាប់តែម៉ាស៊ីនមួយនៃផ្នែកខាងក្រៅយន្តហោះបានឆេះចេញជាផ្កាភ្លើង និងហុយផ្សែងចូលមកក្នុងកាប៊ីន។ 

អ្នកដំណើរម្នាក់បាននិយាយថា «បន្ទាប់ពីពួកយើងបានលឺសំឡេងផ្ទុះ ពេលនោះផ្សែងក៏បានហុយចូលមកក្នុងកាប៊ីន ធ្វើឲ្យពួកយើងមានភាពភ័យខ្លាចនិងស្លន់ស្លោរយ៉ាងខ្លាំង។»

ក្រោយកើតហេតុ យន្តហោះក៏បានធ្វើការចុះចតដោយសុវត្ថិភាពនៅព្រលានយន្តហោះ Raleigh-Durham ដើម្បីផ្ទេរអ្នកដំណើរទៅជើងហោះហើរថ្មីមួយទៀត។

អំឡុងពេលរង់ចាំជើងហោះហើរថ្មី ក្រុមហ៊ុន  Delta Air Lines  បានផ្ដល់ប័ណ្ណញ៉ាំអាហារដោយឥតគិតថ្លៃតម្លៃ៣០ដុល្លារ ទៅដល់អ្នកដំណើរទាំងអស់ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖