ផ្ទុះការសរសើរ ក្រោយគូស្នេហ៍មួយគូជួយសង្រ្គោះជីវិតក្មេងស្រីលង់ទឹកម្នាក់ ពេលកំពុងថតរូបរៀបការ

  • សុក្រ ១២ កក្តដា, ២០១៩ ១៦:៤៣

ចិន៖ មានអ្នកប្រើប្រាស់បណ្តាញសង្គមចិនជាច្រើននាក់ បានកោតសរសើរនូវគូស្នេហ៍មួយគូ ដែលពួកគេបានជួយសង្រ្គោះជីវិតក្មេងស្រីម្នាក់ពីការលង់ទឹក ខណៈពេលពួកគេកំពុងតែថតរូបរៀបការ។

យោងតាមប្រភពបានឱ្យដឹងថា កាលពីពេលថ្មីៗនេះ គូស្នេហ៍ចិត្តល្អមួយគូនេះ បានទៅថតរូបរៀបការនៅក្នុងសួនកម្សាន្តមួយកន្លែង ក្នុងទីក្រុង Huai’an ខេត្តជៀងស៊ូ ហើយក៏បានប្រទះឃើញក្មេងស្រីអាយុ ៥ឆ្នាំម្នាក់ ស្រាប់តែធ្លាក់ទឹក នៅក្បែរកន្លែងដែលពួកគេកំពុងថតរូប។

ភ្លាមៗនោះ ពួកគេក៏បានទៅជួយក្មេងស្រីនេះជាបន្ទាន់ ដោយក្នុងនោះបុរសជាប្តីបានចាប់ក្មេងស្រីនេះឡើង រួចក៏យកឱ្យប្រពន្ធជួយបីគេឡើង។

ក្រោយមក គូស្នេហ៍មួយគូនេះបានបដិសេធមិនចង់បង្ហាញឈ្មោះ ឬក៏រៀបរាប់អ្វីច្រើននោះទេ។ ប៉ុន្តែអំពើល្អរបស់ពួកគេត្រូវបានអ្នកនៅជិតនោះថតជាប់ រួចក៏បង្ហោះចូលក្នុងបណ្តាញសង្គម។

មានអ្នកប្រើប្រាស់បណ្តាញសង្គមចិនជាច្រើននាក់សុទ្ធសឹងតែកោតសរសើរនូវទឹកចិត្តរបស់ប្តីប្រពន្ធមួយគូនេះ ដោយពួកគេធ្វើអំពើល្អហើយ តែមិនចង់បានល្បីឈ្មោះអីទេ។

អ្នកខ្លះបាននិយាយថា «នេះគឺជារូបថតរៀបការដ៏គួរឱ្យស្រលាញ់បំផុត។»

សូមទស្សនាវីដេអូខាងក្រោម៖

គូស្នេហ៍មួយគូបានជួយសង្រ្គោះក្មេងស្រីពីការលង់ទឹក ខណៈពេលខ្លួនកំពុងថតរូបរៀបការ