កម្រងរូបភាពប្រុសស្អាត Minhyun លេងBaseball កំពុងអង្រួនចិត្តហ្វេននារីៗ

កូរ៉េខាងត្បូង ៖ Minhyun ដែលជាសមាជិកនៅក្នុងក្រុម NU'EST ត្រូវបានគេទទួលស្គាល់ថា ជាបុរសក្នុងក្ដីប្រាថ្នារបស់នារីៗជាច្រើន ដោយសារតែអ្នកកម្លោះរូបនេះ មានរូបរាងស្រស់សង្ហា ពោរពេញដោយទេពកោសល្យ ថែមទាំងមានចរិតសុភាពរាបសារ គួរឲ្យបេតីថែមទៀតផង។

ជាការពិតណាស់ ប្រិយមិត្តធ្លាប់តែឃើញលោក រាំនិងច្រៀងនៅលើឆាកតន្រ្តី មិនស្មានថាថ្មីៗ Minhyun បានបង្ហាញវត្តមាននៅលើវាលស្មៅ ក្នុងនាមជាកីឡាករ Baseball កណ្ដាលហ្វូងមនុស្សបែបនេះសោះ។

កុំថាឡើយដល់ទៅសម្លៀកបំពាក់ម៉ូតថ្មី តម្លៃថ្លៃដែលលោកពាក់នៅលើឆាក សូម្បីស្លៀកតែឈុតកីឡាសាមញ្ញៗបែបនេះ លោកក៏នៅតែមើលទៅ មានភាពលេចធ្លោមិនថមថយឡើយ ដល់ថ្នាក់ធ្វើឲ្យហ្វេនៗទប់ចិត្តមិនបាន យករូបលោកទៅបង្ហោះ​ចែកចាយ ពេញក្នុងអ៊ីនធើណែត៕

ចង់ដឹងថា តើរូបភាព Minhyun ពេលលេងបាល់ Baseball មានភាពស្រស់សង្ហាកម្រិតណានោះ?

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Minhyun
រូបភាព Minhyun
រូបភាព Minhyun
រូបភាព Minhyun
រូបភាព Minhyun
រូបភាព Minhyun