ពេលនេះ ធ្វើខ្លួនរញ៉េរញ៉ៃ ខោធំៗ អាវពណ៌ឆើត បានស្ទាវ! តារាៗ កំពុងតែនាំគ្នា ជ្រួលជ្រើម លេងស្ទីលបែបនេះ

ភ្នំពេញ៖ ស្ទីលលេងខ្លួនរបស់តារាៗ កំពុងតែប្រកួតប្រជែងគ្នា មិនថាស៊ិចស៊ី ឬសុភាព ឃ្យូតៗ ដើម្បីទាក់ទាញប្រជាប្រិយភាព ពីសំណាក់មហាជន។

ក្នុងនោះ គេចាប់អារម្មណ៍ថា ក្នុងមួយរយៈចុងក្រោយនេះដែរ តារាៗ ចូលចិត្តលេងស្ទីលបែបអាវធំៗ រលុង ដែលភាគច្រើន គេហៅស្ទីលនេះថា Swag ។ ចំពោះស្ទីលនេះទៀតសោត តារាៗតែងជ្រើសពណ៌លេចៗឆើតៗ ដើម្បីឲ្យមើលទៅ មានភាពលេចធ្លោរឹតតែខ្លាំង ហើយឈុតទាំងអស់នេះ នៅពេលស្លៀក វាងាយស្រួល ក្នុងការដើរហើរ និងមានផាសុខភាពខ្លាំងមិនតឹងតែង ពិបាកធ្វើការ។

យ៉ាងណាមិញ ឈុតទាំងអស់នេះ វាត្រូវបានយុវវ័យនាំគ្នា ស្លៀកយូរណាស់មកហើយ តែពេលនេះ បានជាតារាៗ ត្រឡប់ជ្រើសរើសឈុតនេះមកម្តងទៀត ជាមួយនឹងបន្ថែមនូវកាបូប តូច ឬសៀតនឹងចង្កេះជាដើម៕ 

ម៉ៃ
ប៉ាច គីមមួយ
កែវ​ សុបញ្ញា
ទេព បូព្រឹក្ស និង​ដេវីត
បេននីយ៉ាំង