កម្មវិធី «មហាសំណាង មហារង្វាន់» ពីទូរទស្សន៍សាមសុង កាន់តែក្តៅគគុក រកឃើញអ្នកឈ្នះក្នុងសប្តាហ៍ទី៣!

  • សៅរ៍ ១៣ កក្តដា, ២០១៩ ០៩:៤៥

ភ្នំពេញ៖ រង្វាន់! រង្វាន់! ឈ្នះ! ឈ្នះ! រង្វាន់កាន់តែក្តៅ កាន់តែរំភើប និងកាន់តែជក់ចិត្ត ដែលមិនធ្លាប់មានពីមុនមកជាមួយ ការចែករង្វាន់ដល់អ្នកឈ្នះសប្ដាហ៍ទី២ និងការចាប់រង្វាន់ស្វែងរកអ្នកឈ្នះសប្ដាហ៍ទី៣។

គិតមកត្រឹមថ្ងៃនេះ គឺជាសប្តាហ៍ទី៣ហើយ ដែលក្រុមហ៊ុន សាមសុង បានរកឃើញអតិថិជនដែលមានសំណាងឈ្នះរង្វាន់ដ៏ពិសេសអស្ចារ្យប្រចាំឆ្នាំមិនធ្លាប់មានក្នុងឱកាសកម្មវិធីប្រូម៉ូសិន “មហាសំណាង មហារង្វាន់” ពីការទិញទូទស្សន៍ សាមសុង គ្រប់ម៉ូឌែល ទាំងអស់។ ចំណែកអ្នកឈ្នះរង្វាន់ធំកំពូលស្មាតហ្វូន Samsung Galaxy S10 កាលពីសប្ដាហ៍ទី២ ដែលអញ្ជើញមកទទួលរង្វាន់ បានថ្លែងទាំងរំភើបរីករាយថា៖

រីឯអ្នកឈ្នះដែលឈ្នះរង្វាន់ធំទី២ ទូរទស្សន៍ សាមសុង 55” ក៏សម្តែងការសប្បាយរីករាយដែរថា៖

បើយោងតាមលោកស្រី ប្រ៉េមមាវ៉ាលិន លឹម ដែលជាប្រធានផ្នែកផលិតផលអេឡិចត្រូនិចរបស់ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថាពីមួយសប្តាហ៍ទៅមួយសប្តាហ៍ចំនួននៃអតិថិជនដែលបានជាវទូរទស្សន៍ សាមសុង គ្រប់ម៉ូឌែលទាំងអស់ជាមួយនឹងឱកាសចូលរួមក្នុងកម្មវិធី “មហាសំណាង មហារង្វាន់” មានការកើនឡើងគួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន។

ហើយតាងនាមឲ្យក្រុមហ៊ុនសាមសុង យើងខ្ញុំសន្យានឹងខិតខំបង្កើតនូវកម្មវិធីថ្មីៗដើម្បីជម្រុញប្រជាប្រិយភាពផលិតផលសាមសុង និងជម្រុញការលក់ផលិតផលឲ្យបានច្រើន ដើម្បីជាប្រយោជន៍ដល់អាជីវករ និងអតិថិជនយើងផងដែរ។ ហើយយើងខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជននិងអាជីវករទាំងអស់ដែលបានគាំទ្រ និងស្រលាញ់ផលិតផលសាមសុងរហូតមក។ ទន្ទឹមនឹងនេះក៏សូមចូលរួមអមអរសាទរចំពោះអ្នកឈ្នះទាំងអស់នៅក្នុងសប្តាហ៍ទី៣នេះផងដែរ ។

សូមរំលឹកផងដែរថា នេះជាកម្មវិធីចាប់ឆ្នោតផ្សងសំណាងអាទិត្យទី៣ របស់កម្មវិធី “មហាសំណាងមហារង្វាន់” ពីការទិញទូទស្សន៍ សាមសុង ក្នុងចំណោមឱកាសចំនួន ៨ ដងរៀងរាល់ថ្ងៃសុក្រ ដែលបានធ្វើឡើងតាមរយៈការផ្សាយផ្ទាល់ (Live) លើទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន សាមសុង ។ ហើយនេះជាសប្តាហ៍ទី៣ នៃការចាប់ដ៏ រំជួលចិត្តនេះ ហើយក៏បានរកឃើញអ្នកឈ្នះចំនួន ១២ រូប បន្ថែមទៀតផងដែរ។ 

ខាងក្រោមនេះ គឺជាតារាងឈ្មោះអតិថិជនទាំងអស់ដែលបានឈ្នះនូវមហារង្វាន់អស្ចារ្យក្នុងកម្មវិធីប្រូម៉ូសិនពិសេសប្រចាំឆ្នាំពីការជាវទូរទស្សន៍សាមសុង ៖

តារាងឈ្មោះអ្នកឈ្នះរង្វាន់

សូមបញ្ជាក់ផងដែរថា អតិថិជនដែលមិនទាន់បានជាវទូរទស្សន៍ សាមសុង ទាំងអស់ក៏សូមរួសរាន់ជាវឥឡូវនេះព្រោះនៅសល់ត្រឹមតែ៥សប្តាហ៍ទៀតប៉ុណ្ណោះ និងកុំភ្លេចសួររកប័ណ្ណធានាពីហាងដែលបានទិញ ដើម្បីមានឱកាសឈ្នះរង្វាន់ប្រចាំឆ្នាំដ៏អស្ចារ្យពីក្រុមហ៊ុន សាមសុង។ ដោយឡែកសម្រាប់អតិថិជនដែលបានជាវហើយតែពុំទាន់បានឈ្នះនៅឡើយកុំទាន់អស់សង្ឃឹម សូមរង់ចាំតាមដានការចាប់រង្វាន់នៅសប្តាហ៍បន្តទៀត។ ប្រញាប់ឡើង! រង្វាន់ធំៗអស្ចារ្យជាច្រើនទៀតកំពុងរង់ចាំអតិថិជនទាំងអស់គ្នា!

តារាងឈ្មោះអ្នកឈ្នះរង្វាន់
អ្នកឈ្នះរង្វាន់ពីសាមសុង
អ្នកឈ្នះរង្វាន់ពីសាមសុង
អ្នកឈ្នះរង្វាន់ពីសាមសុង

សម្រាប់ព័ត៌មានលម្អិត និងលក្ខខណ្ឌនៃការចូលរួមសូមចូលទៅកាន់ទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន សាមសុង តាមរយៈ link (https://www.facebook.com/SamsungCambodia/) ឬទាក់ទងមកកាន់ 1800-203232៕