មកមើលរបៀបផាត់មុខ ស្ទាយ៍ Yaya នៅក្នុង Channel យូធូបដ៏ល្បី «Vogue»! (មានវីដេអូ)

ថៃ៖ កាលពីពេលថ្មីៗនេះ Channel យូធូបដ៏ល្បី ដែលមានឈ្មោះថា «Vogue» បានបង្ហោះវីដេអូបង្រៀនពីរបៀបផាត់មុខរបស់តារាសម្តែងស្រីកូនកាត់ថៃ-ន័រវែស នាង Yaya Urassaya ។

ដោយក្នុងនោះ Yaya បានបង្ហាញពីរបៀបផាត់មុខ និងគ្រឿងសម្អាងនានាដែលនាងប្រើប្រាស់ប្រចាំថ្ងៃ។ ទៀតសោត នាងបានធ្វើការរៀបរាប់តាមលំដាប់លំដោយនីមួយៗ ដោយនិយាយជាភាសាអស់គ្លេស ជាមួយសំឡេងដ៏ពីរោះគួរឲ្យចង់ទស្សនាពីដើមដល់ចប់។

គួរបញ្ជាក់ផងដែរថា មានតារាចម្រៀង តារាម៉ូដែលល្បីៗលំដាប់ពិភពលោកជាច្រើនរូបដូចជា Rihanna, Adriana Lima, Kendall Jenner និង Priyanka Chopra ជាដើម ក៏ធ្លាប់បង្ហាញពីរបៀបផាត់មុខ នៅក្នុង Channel យូធូបនេះដូចគ្នា។

យ៉ាងណាមិញ ការលេចមុខនៅក្នុង Channel យូធូប Vogue របស់ Yaya លើកនេះ កាន់តែបញ្ជាក់ឲ្យឃើញពីភាពល្បីល្បាញ នៅលើទីផ្សារអន្តរជាតិរបស់នាងមួយកម្រិតទៀតផងដែរ៕

ចង់ជ្រាបកាន់តែច្បាស់ថា គ្រឿងសម្អាងដែល Yaya ប្រើមានអ្វីខ្លះ និងរបៀបផាត់មុខយ៉ាងណានោះ តោះទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Yaya Urassaya
Yaya Urassaya
Yaya Urassaya
រូបភាពខ្លះៗនៅក្នុងវីដេអូ
រូបភាពខ្លះៗនៅក្នុងវីដេអូ
រូបភាពខ្លះៗនៅក្នុងវីដេអូ
រូបភាពខ្លះៗនៅក្នុងវីដេអូ
រូបភាពខ្លះៗនៅក្នុងវីដេអូ
រូបភាពខ្លះៗនៅក្នុងវីដេអូ