Blackpink ធ្វើឲ្យកក្រើកនៅថៃយប់មិញ ពិសេសពេល Lisa បញ្ចេញក្បាច់រាំយ៉ាងស៊ិចស៊ី ស៊ីអារម្មណ៍ (មានវីដេអូ)

ថៃ៖ ថ្មីៗនេះ ក្រុមតារាចម្រៀង K-pop ស្រី Blackpink កំពុងវាយលុកបេះដូងរបស់ មិត្តៗយុវវ័យជាច្រើន ព្រោះតែសមាជិកទាំងអស់នៃក្រុមនេះ ពោរពេញដោយសម្រស់ដ៏លេចធ្លោ ព្រមទាំងមានក្បាច់រាំ យ៉ាងរស់រវើកផងដែរ។

លើសពីនេះ Blackpink តែងតែមានការសម្ដែង នៅតាមបណ្តាប្រទេសជាច្រើន តាមរយៈកម្មវិធី «In Your Area» ដែលអាចឲ្យអ្នកគាំទ្ររបស់ពួកគេ បានទស្សនាការសម្ដែងរបស់ពួកគេដោយផ្ទាល់។ 

ជាក់ស្ដែង កាលពីម្សិលមិញនេះ សមាជិកទាំងអស់នៃក្រុម Blackpink បានលេចវត្តមានក្នុងប្រទេសថៃ ដើម្បីមានការសម្ដែងដ៏ពិសេស ចែកជូនហ្វេនៗដែលជាអ្នកគាំទ្រ បានទន្ទឹងរង់ចាំយ៉ាងច្រើននៅទីនោះ។

ក្នុងពេលនោះដែរ សមាជិកដ៏លេចធ្លោមួយរូប គឹ Lisa បានធ្វើឲ្យទស្សនិកជនទាំងអស់ ចង់ដាច់ផ្ងារ ក្រោយពីឃើញការសម្ដែងក្បាច់រាំ បទ «Swalla» ក្នុងឈុតសម្លៀកបំពាក់យ៉ាងស៊ិចស៊ី និងមានក្បាច់រាំរស់រវើកពេញឆាក គូរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។

ដោយឡែក ហ្វេនៗមកពីបណ្ដាប្រទេសជាច្រើន ក្រោយពីឃើញក្បាច់រាំដ៏សាហាវរបស់ Lisa នៅពេលនោះហើយ ពួកគេបាននាំគ្នាស្រែកហ៊ោឡើងកក្រើកឆាកតែម្ដង ដែលនាំឲ្យទិដ្ឋភាពនៅទីនោះ មើលទៅពិតជាសប្បាយរីករាយយ៉ាងខ្លាំង៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

Blackpink
Blackpink
Lisa
ទិដ្ឋភាពConcert នៅប្រទេសថៃ
ទិដ្ឋភាពConcert នៅប្រទេសថៃ
ទិដ្ឋភាពConcert នៅប្រទេសថៃ
Lisa
ឈុតមួយពេលដែល Lisa រាំបទ Swalla