កុំកុំ បង្ហើបប្រាប់ថា លោកធ្លាប់មានលុយតែ ១៨ដុល្លារជាប់ខ្លួន នៅពេលធ្លាក់ខ្លួនបំផុត

ហុងកុង៖ លោក កុំកុំ ឬ Donnie Yen ជាតារាក្បាច់គុនដ៏ល្បីដែលមនុស្សម្នាស្គាល់លោកតាមរយៈរឿង Ip Man។ សព្វថ្ងៃ លោកមានទឹកប្រាក់សរុបប្រមាណ ៤០លានដុល្លារ និងមានអ្វីៗស្ទើរតែគ្រប់យ៉ាងទៅហើយ។

ប៉ុន្តែបើនិយាយពីជីវិតពីមុនរបស់លោកវិញ លោកក៏ធ្លាប់ជួបទុក្ខលំបាកខ្លាំងផងដែរ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានចិនមួយ លោក កុំកុំ ធ្លាប់បាននិយាយថា ឆាកជីវិតរបស់លោកធ្លាប់ជួបទុក្ខលំបាកច្រើន ហើយកាលពីពេលក្របំផុតនោះ លោកមានប្រាក់តែជាង ១០០ដុល្លារហុងកុង ឬស្មើនឹង ១៨ដុល្លារអាមេរិកនៅជាប់ខ្លួនប៉ុណ្ណោះ។ ដូច្នេះលោកត្រូវរស់នៅដោយពឹងផ្អែកលើក្រុមការងារផ្នែកផលិត ដើម្បីផ្តល់អាហារឱ្យលោកហូប។

លោក កុំកុំ

ពេលនោះលោកចង់សំដៅទៅក្នុងឆ្នាំ១៩៩៧ ដែលគ្រានោះលោកមានវ័យ ៣៤ឆ្នាំ។ កាលគ្រានោះ លោកពិតជាលំបាកជាខ្លាំង ពោលគឺ លោកបានខ្ចីប្រាក់ពីអ្នកចងការប្រាក់ ព្រោះតែលោកពុំមានលទ្ធភាពសម្រាប់ការចាយវាយជាប្រចាំថ្ងៃ។

គ្រានោះលោកស្ទើរតែក្ស័យធនអស់ពីខ្លួនទៅហើយ។ ដូច្នេះលោកបានខ្ចីប្រាក់ពីក្រុមការងារផ្នែកផលិត ដើម្បីដោះទ័ល រស់មួយថ្ងៃ គិតមួយថ្ងៃតែប៉ុណ្ណោះ។

លោក កុំកុំ បាននិយាយទៀតថា៖

«ខ្ញុំមិនអាចពិពណ៌នាវាបានច្រើនទេ ព្រោះវាគឺជារឿងដែលកើតឡើងជាយូរមកហើយ ហើយខ្ញុំគ្មានអារម្មណ៍ជាមួយវាទៀតទេ។ ឥឡូវនេះ ខ្ញុំគ្រាន់តែញញឹម នៅពេលខ្ញុំគិតពីរឿងអតីតកាលតែប៉ុណ្ណោះ» ។

លោក កុំកុំ

យ៉ាងណាមិញ លោក កុំកុំ ក៏តស៊ូខ្លាំងណាស់ដែរ ទម្រាំបានជោគជ័យដូចសព្វថ្ងៃ ពោលគឺ លោកបាននឹងកំពុងតែព្យាយាមថតកុនឥតឈប់ អស់រយៈពេលជាង ៣០ឆ្នាំមកហើយ។

បច្ចុប្បន្ន លោក កុំកុំ បានចំណាយពេលវេលា និងកម្លាំងផ្តោតទៅលើតែការងារ និងក្រុមគ្រួសាររបស់លោកតែប៉ុណ្ណោះ។ លោក កុំកុំ មានកូនប្រុស-ស្រី ចំនួន ៣នាក់។

នៅក្នុងបទសម្ភាសន៍ចុងក្រោយ លោកក៏បាននិយាយទៀតថា៖

ក្រុមគ្រួសារ កុំកុំ
លោក កុំកុំ