ដល់.ក មើលឡានធំបុករះម៉ូតូ៣គ្រឿង

  • សៅរ៍ ១៣ កក្តដា, ២០១៩ ១៣:១០

ខេត្តស្វាយរៀង​ ៖ ​យ៉ាង​ហោច​ មនុស្ស​ប្រុស-​ស្រី​៤​នាក់​រង​របួសធ្ងន់​-ស្រាល​ ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរា​ចរណ៍​ដ៏​រន្ធត់​មួយ​ កើតឡើងកាលពី​វេលា​ម៉ោង​៤​និង​៤២​នាទី​រសៀល​​​ថ្ងៃ​ទី​១២​ កក្កដា​ នៅ​លេ​ី​កំណាត់​ផ្លូវ ជាតិ​លេខ​១ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៣១-១៣២ ត្រង់​ចំណុច​ភូមិ​ទន្លៀ​ង ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប​ ​រវាង​រថយន្ត​និង​ម៉ូតូ​៣​គ្រឿង​ ​។

​បើ​តាម​សមត្ថកិច្ច​ឱ្យដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ដោយ​រថយន្ត​ស្ទូច​ដឹក​ស៊ីទែន​ទឹក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​.ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​៣B-៤១៨៥ អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​ទុក​រថយន្ត​ចោល​នៅ​កន្លែង​កើតហេតុ​ ។​

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​បើកបរ​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​មិន​ប្រកាន់​ស្តាំ​ លុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​ទៅ​​បុក​រះ​ម៉ូតូ​បើក​បញ្ច្រាស​គ្នា​ពេញ​ទំ​ហ៊ឹង​ចំនួន​៣​គ្រឿង​ ដួល​បោក​ទៅ​លើ​ថ្នល់​បណ្តាល​ឲ្យ​រង​របួសធ្ងន់​២​នាក់​ ស្រាល​២​នាក់​តែ​ម្តង​។

​​មុន​ដំបូង​រថយន្ត​ប៉ះ​ម៉ូតូ​ម៉ាក​NEX ពណ៌​ប្រផេះ ​ពាក់​ស្លាក​លេខ​ស្វាយ​រៀង​១M ៨៤៦៧ ពី​ចំហៀង​បណ្តាល​​ឲ្យ​ដួល​ទៅ​លើ​ថ្នល់​បើកបរ​ដោយ​ឈ្មោះ​ជួន រ៉ា​វុន ​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​មុខរបរ​កសិករ រស់នៅ​ភូមិ​ចំបក់​ពាម​សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ​ខេត្តស្វាយរៀង​(​មិន​ពាក់មួក​សុវត្ថិភាព​)​ រង​របួសស្រាល​អ្នក​រួម​ដំណើរ​​​ឈ្មោះ​ជួន សុ​ផា​ន្នី ភេទ​ស្រី អាយុ​២៨​ឆ្នាំ​មុខរបរ កម្មករ​រោងចក្រ ​រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​រង​របួសស្រាល​(​មិន​ពាក់មួក​សុវត្ថិភាព​) ​ទិស​ដៅ​បញ្ច្រាស់​ទឹ​ស​គ្នា​ពី​កើត​ទៅ​លិច បន្ទាប់​មក​រថយន្ត​នោះ​បាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​CLICK ពណ៌​ស​ពាក់​ស្លាក​លេខ បាត់ដំបង ១U ៣១៦២ ចំ​ពីមុខ​ពេញទំហឹង​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បើកបរ​ដោយ​ឈ្មោះ​ប៉ែន រស្មី ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មុខរបរ​បុគ្គលិក​រដ្ឋបាល​រោងចក្រ រស់នៅ​ភូមិ​ស្រះ​វង់​សង្កាត់​ស្វាយ​រៀង​ក្រុង​ស្វាយ​រៀង​រង​របួសធ្ងន់​(​ពាក់មួក​សុវត្ថិភាព​) ។

​រថយន្ត​ជ្រុល​ទៅ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ព​ណ៍​ខ្មៅ​ស៊េរី​ឆ្នាំ​២០១១៨ ពាក់​ស្លាក​លេខ​ស្វាយ​រៀង​១L-៧២៣៧ ចំ​ពីមុខ​ពេញទំហឹង ក្នុង​ទិស​ដៅ​កើត​ទៅ​លិច​បេ​ី​កបរ​ដោយ​ឈ្មោះ​សៅ​សា​វន​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មុខរបរ​កម​កម្មករ​រោងចក្រ រស់​រស់នៅ​ភូមិ​ខ្ជាយ ឃុំ​រមាំង​ថ្កោល​ស្រុក​ស្វាយ​ទាប​ពាក់​មួក​សុវត្ថិភាព​(​រង​របួសធ្ងន់​)​។​

បន្ទាប់​មក​សមត្ថកិច្ច​បាន​ហៅ​រថយន្ត​ដឹក​ជន​រង​គ្រោះ​ប​ញ្ជួ​ន​ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះ​រីឯ​មធ្យោបាយ​ទាំងអស់​យក​ទៅ​រក្សា​ទុក​នៅ​កា​រិ​យ​ល័យ​នគ​បាល​ចរាចរណ៍​ខេត្ត​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​៕