Ed Sheeran បង្ហើបប្រាប់ថា កេរ្តិ៍ឈ្មោះល្បីល្បាញពេញពិភពលោក ធ្វើឱ្យលោកមានអារម្មណ៍ព្រួយបារម្ភ មានមិត្តតិច ប្រៀបដូចជាសត្វនៅក្នុងសួនអីចឹង

បរទេស៖ កំពូលតារាចម្រៀងពិភពលោក លោក Ed Sheeran បានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកបានកាត់ផ្តាច់មិត្តភក្តិរបស់លោកចោលទាំងអស់ ទុកតែ ៤នាក់ដែលអាចទុកចិត្តបានតែប៉ុណ្ណោះ។

ថ្មីៗនេះ លោកបានសារភាពថា កេរ្តិ៍ឈ្មោះល្បីល្បាញពេញពិភពលោក ធ្វើឱ្យលោកមានការព្រួយបារម្ភខ្លាំង មិនអាចទុកចិត្តអ្នកដទៃបាន ហើយមានអារម្មណ៍ថាខ្លួនប្រៀបដូចជាសត្វនៅក្នុងសួនសត្វអីចឹង។

Ed Sheeran

ម្ចាស់បទ Shape Of You ដែលបច្ចុប្បន្នលោកមានវ័យ ២៨ឆ្នាំ បានរៀបរាប់ថា កេរ្តិ៍ឈ្មោះល្បីល្បាញពេញពិភពលោក ធ្វើឱ្យលោកមានជំងឺព្រួយបារម្ភ មិនអាចជឿទុកចិត្តអ្នកដទៃ ធ្វើឱ្យលោកមានមិត្តភក្តិកាន់តែតិច ហើយក៏មិនប្រើប្រាស់ទូរស័ព្ទផងដែរ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា លោក Ed បានសារភាពថា វាពិតជាលំបាកសម្រាប់លោក នៅពេលដែលមនុស្សម្នាតែងតែមកថតរូបលោកនៅទីសាធារណៈ ហើយលោកមានអារម្មណ៍ថា លោកមិនមែនជាមនុស្សនោះទេ ពោលគឺប្រៀបដូចជាសត្វនៅក្នុងសួនសត្វអីចឹង។

លោកបានបន្ថែមទៀតថា៖

Ed Sheeran
Ed Sheeran

លើសពីនេះទៅទៀត លោកបានផ្តល់ជាតម្រុយនៅក្នុងបទចម្រៀងថ្មីមួយឈ្មោះ «I Don't Care» ដែលក្នុងនោះ មានឃ្លាមួយនៅក្នុងបទចម្រៀងដោយសរសេរថា៖

លើសពីនេះទៅទៀតនោះ តាំងពីមានកេរ្តិ៍ឈ្មោះល្បីល្បាញពេញពិភពលោកមក លោកចាប់ផ្តើមានជំងឺព្រួយបារម្ភ មិនទុកចិត្តអ្នកដទៃ ព្រោះលោកយល់ថាគេរាប់អានលោកដើម្បីតែផលប្រយោជន៍ ឬក៏រាប់អានដោយចិត្តស្មោះ ហើយលោកក៏ចាប់ផ្តើមមានមន្ទិលសង្ស័យ ចំពោះទំនាក់ទំនងប្រពន្ធរបស់លោកឈ្មោះ Cherry Seaborn ផងដែរ។

លោករមែងគិតថា «ហេតុអ្វីបានជានាងសម្រេចចិត្តនៅជាមួយលោក?» ។

យ៉ាងណាមិញ បើទោះបីជាលោកមានមន្ទិលសង្ស័យចំពោះភរិយាក្តី ក៏លោកនៅតែស្រលាញ់នាងជានិច្ចផងដែរ៕

Ed Sheeran និងប្រពន្ធ
Ed Sheeran និងប្រពន្ធ
Ed Sheeran និងប្រពន្ធ
Ed Sheeran និងប្រពន្ធ
Ed Sheeran និងប្រពន្ធ