ឃើញរូបភាពប៉ុន្មានសន្លឹកនេះ ទើបដឹងថា វី ឌីណែត ផ្លាស់ប្ដូរការតុបតែងខ្លួន សឹងតែ៣៦០ដឺក្រេ ពីពេលចូលសិល្បៈដំបូង!

ភ្នំពេញ៖ កញ្ញា វី ឌីណែត ដែលធ្វើឲ្យមហាជនរាល់គ្នា បានស្គាល់យ៉ាងច្បាស់ តាមរយៈទឹកដមសំឡេងពីរោះក្រអួនក្រអៅ គួរឲ្យសរសើរ។ ក្រៅពីនេះ វី ឌីណែត ជាកូនស្រីបង្កើតរបស់តារាចម្រៀងប្រុសជើងចាស់ដ៏ល្បីមួយរូប គឺលោកគ្រូ ហួរ ឡាវី ផ្ទាល់តែម្ដង។

គួរបញ្ជាក់ថា វី ឌីណែត បានចាប់ផ្ដើមប្រលូកក្នុងវិស័យសិល្បៈ រយៈពេលយូរមកហើយ ហើយសព្វថ្ងៃនេះកំពុងជ្រកក្រោមទ្រនំផលិតកម្មរស្មីហង្សមាស ដែលជាផលិតកម្មដ៏ធំមួយផងដែរ។ ជាទូទៅ គេសង្កេតឃើញតារាស្រីតូចច្រឡឹងរូបនេះ បកស្រាយបទចម្រៀងបែបមនោសញ្ចេតនា កម្សត់ និងទទួលបានការគាំទ្រពីសំណាក់មិត្តៗយុវវ័យជាច្រើន។

ក្រៅពីសមត្ថភាពបកស្រាយ បទចម្រៀងបានយ៉ាងពីរោះរណ្ដំហើយនោះ វី ឌីណែត ក៏បានឆាបយកបេះដូងហ្វេនៗ មិនតិចនាក់នោះទេ តាមរយៈស្ទាយ៍តុបតែងខ្លួនដ៏ស្អាតប្លែក ខុសឆ្ងាយពីពេលដែលនាងទើបតែប្រលូកសិល្បៈដំបូងៗ។

ថ្មីៗនេះ តាមរយៈគណនីហ្វេសប៊ុករបស់ម្ចាស់បទ «កុំស្ដាយពេលបាត់បង់ខ្ញុំ» រូបនេះ តែងតែបង្ហោះនូវរូបភាព ជាច្រើនសន្លឹកបង្ហាញពីសកម្មភាពប្រចាំថ្ងៃ និងបង្អួតពីសម្រស់ដ៏ស្អាតរបស់នាង។

ក្នុងនោះដែរ គេសង្កេតឃើញថា ទម្រង់មុខរបស់ ឌីណែត មិនមានការផ្លាស់ប្ដូរនោះទេ តែនាងបានធ្វើឲ្យមហាជន មើលសឹងតែមិនស្គាល់ ដោយសារតែមានការលេងខ្លួន តាមបែបទាន់សម័យ និងឡូយឆាយយ៉ាងខ្លាំង មិនថាការផាត់មុខ ស្ទាយ៍សក់ឬ សម្លៀកបំពាក់នោះទេ គឺត្រូវចិត្តហ្វេនៗគ្រប់គ្នា៕

ចង់ដឹងថាសម្រស់របស់ វី ឌីណែត មានការប្រែប្រួលបែបណា ទស្សនារូបភាពខាងក្រោម៖

វី ឌីណែត ពីមុន
វី ឌីណែត ពីមុន
វី ឌីណែត ពីមុន
វី ឌីណែត ពីមុន
វី ឌីណែត ពីមុន
វី ឌីណែត បច្ចប្បន្ន
វី ឌីណែត បច្ចប្បន្ន
វី ឌីណែត បច្ចប្បន្ន
វី ឌីណែត បច្ចប្បន្ន
វី ឌីណែត បច្ចប្បន្ន
វី ឌីណែត បច្ចប្បន្ន