ទម្រាំជួបស្នេហ៍ពិត Pimtdao រងទឹកភ្នែកមិនស្ទើរ ព្រោះធ្លាប់ទាក់ទងជាមួយតារាល្បី ធ្វើបាបចិត្ត លាក់បាំងមិនព្រមបង្ហាញថាជាសង្សារនឹងគ្នា!

ថៃ៖ មួយរយៈក្រោយនេះប្រិយមិត្តប្រាកដជាឃើញថា តារាសម្តែងស្រី Pimtdao និងតារាសម្តែងប្រុសរូបសង្ហា Porshe បង្ហាញពីស្នេហាយ៉ាងស្អិតរមួតនៅលើបណ្តាញសង្គម ធ្វើឲ្យអ្នកគាំទ្រឃើញហើយលួចច្រណែនគ្រប់គ្នា។

ឃើញតែស្នាមញញឹម និងក្តីសុខប៉ុន្តែអ្នករាល់គ្នាមិនដឹងទេថា នាងធ្លាប់ឆ្លងកាត់រឿងរ៉ាវលំបាកអ្វីខ្លះ ទើបអាចមកជួបបុរសល្អដែលអាចមើលថែនាងបានដូចសព្វថ្ងៃនេះ។

ដោយ Pimtdao បានចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីមួយ។ ក្នុងនោះនាងបានរៀបរាប់ប្រវត្តិស្នេហាកាលពីមុនដ៏ជូរចត់យ៉ាងដូច្នេះថា នាងធ្លាប់ទាក់ទងជាមួយតួឯកប្រុសល្បីឈ្មោះម្នាក់ ដែលថតរឿងជាមួយគ្នារយៈពេលជិត២ឆ្នាំ។ ប៉ុន្តែតារាប្រុសរូបនោះមិនយល់ព្រមបើកចំហទំនាក់ទំនងនេះជាសាធារណៈនោះទេ គឺស្រលាញ់គ្នាបែបលាក់់បាំង។ រឿងនេះបានធ្វើឲ្យនាងពិបាកចិត្តយ៉ាងខ្លាំង ស្រកទម្ងន់រហូតដល់៨គីឡូ។

ទៀតសោត រឿងដែលធ្វើឲ្យ Pimtdao ឈឺចាប់ខ្លាំងបំផុតនោះ គឺនៅពេលដែលនាងឈឺត្រូវចូលសម្រាកនៅក្នុងមន្ទីរពេទ្យ៤ថ្ងៃ ប៉ុន្តែតារាប្រុសរូបនោះ មិនមកមើលនាងឡើយ ដោយលើកហេតុផលថា ខ្លាចគេចាប់បានថាពួកគេទាំងពីរមានទំនាក់ទំនងនឹងគ្នា។

ទ្រាំជាមួយស្នេហាបែបនេះបាន២ឆ្នាំ នាងក៏សម្រេចចែកផ្លូវគ្នា ក្រោយមកមិនបានប៉ុន្មានក៏ត្រលប់មកស្រលាញ់គ្នាវិញ។ ប៉ុន្តែការត្រលប់មកវិញកាន់តែធ្វើឲ្យនាងទឹកភ្នែកលើសដើម ព្រោះខាងប្រុសលួចមានអ្នកថ្មី ហើយក៏សុំនាងបែកគ្នាវិញ។

យ៉ាងណាមិញ រឿងទាំងអស់នេះគ្រាន់តែជាអតីតកាលប៉ុណ្ណោះ អ្វីដែលសំខាន់គឺបច្ចុប្បន្នកាលដែលត្រូវប្រើជីវិតរស់នៅ ឲ្យមានក្តីសុខជាមួយមនុស្សដែលយើងស្រលាញ់៕

សូមទស្សនារូបភាពខាងក្រោម៖  

Pimtdao
Pimtdao
Pimtdao
Pimtdao
Pimtdao
Pimtdao
Pimtdao