ប្លែកម៉្លេះ! ស្រីស្អាត Yuqi សមាជិកក្រុម (G)I-DLE ផឹកទឹកខ្មេះរាល់ថ្ងៃ ព្រោះតែហេតុផលបែបនេះ.....

កូរ៉េខាងត្បូង៖ ជារឿងមួយដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយស្រីស្អាត Yuqi សមាជិកក្រុម (G)I-DLE បានបង្ហាញរឿងសម្ងាត់មួយ ដែលនឹកស្មានមិនដល់ថា នាងធ្វើបែបនេះជារៀងរាល់ថ្ងៃ។

ដោយ Yuqi បានចូលរួមនៅក្នុងកម្មវិធីទូរទស្សន៍មួយ ហើយនាងបាននិយាយថា នាងអាចផឹកទឹកខ្មេះបានយ៉ាងងាយដូចផឹកទឹក។ ទៀតសោត មិនត្រឹមតែនិយាយនោះទេ ប៉ុន្តែ Yuqi ថែមទាំងទឹកខ្មេះផ្ទាល់ៗឲ្យគ្រប់គ្នាមើលទៀតផង។

ក្រោយពីឃើញបែបនេះ ពិធីករនៅក្នុងកម្មវិធីមានការងឿងឆ្ងល់យ៉ាងខ្លាំង ហើយថែមទាំងបានសួរទៅកាន់ Yuqi ថា តើនាងផឹកវាបានដោយរបៀបណា? ។ ជាមួយគ្នានោះ Yuqi បានឆ្លើយតបវិញភ្លាមៗថា «វាឆ្ងាញ់! ហើយខ្ញុំតែងតែផឹកទឹកខ្មេះបែបនេះ ព្រោះទឹកខ្មេះល្អចំពោះសុខភាព» ។

ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកគាំទ្រនៅតែគិតថា នេះជារឿងដែលចម្លែក ព្រោះរសជាតិរបស់ទឹកខ្មេះមានជាតិជូរ និងមិនងាយស្រួលផឹកដូចអ្វីដែលYuqi និយាយនោះទេ៕

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?

Yuqi
Yuqi
Yuqi
Yuqi
រូបនៅក្នុងកម្មវិធី
រូបនៅក្នុងកម្មវិធី