ផ្ទុះការភ្ញាក់ផ្អើល ក្រោយពីបែកធ្លាយ រូបថតមួយសន្លឹករបស់ Song Joong Ki បានជ្រុះសក់ច្រើនដល់ថ្នាក់នេះ បន្ទាប់ពីជួបបញ្ហាបែកបាក់ស្នេហា តែលោកឆ្លើយតបថា....!

កូរ៉េខាងត្បូង៖ រឿងរ៉ាវស្នេហាបែកបាក់ប្រេះស្រាំ រហូតឈានដល់ការលែងលះគ្នា រវាងលោក Song Joong Ki និង អតីតភរិយា Song Hye kyo ហៅក្រៅថា ហាន់ ជីអ៊ុន នៅតែក្លាយជា ប្រធានបទដ៏ក្ដៅគគុកមួយ លើបណ្ដាញសង្គម។

យ៉ាងណាមិញ ក្រោយពីជួបបញ្ហាស្នេហារួចមក គេសង្កេតឃើញថា គូស្នេហ៍មួយគូនេះ សុទ្ធសឹងតែប្រឈមមុខនឹង ការឈឺចាប់ពើតផ្សារ មិនចាញ់គ្នាប៉ុន្មាននោះទេ និងជួបបញ្ហារៀងៗខ្លួនតែម្ដង។

ក្នុងថ្ងៃនេះផងដែរ ស្រាប់តែបែកធ្លាយនូវរូបថតប៉ុន្មានសន្លឹករបស់ Song Joong Ki ដែលហ្វេនៗឃើញហើយ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមានការចែករំលែកតគ្នាច្រើនទៀតផង។ តាមរយៈរូបភាពនោះដែរ គេសង្កេតឃើញថា Song Joong Ki បានស្ថិតក្នុងសម្លៀកបំពាក់យ៉ាងសាមញ្ញ និងមានស្នាមញញឹមដែលមើលទៅពោរពេញដោយភាពទុក្ខសោក។

អ្វីដែលពិសេស រូបថតប៉ុន្មានសន្លឹកនោះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា សក់របស់ Song Joong Ki បានជ្រុះអស់យ៉ាងច្រើន ដែលបណ្ដាលមកពី ភាពតានតឹងបន្ទាប់ពីជួបបញ្ហាដ៏ធំជាមួយ ហាន់ ជីអ៊ុន។

ប៉ុន្តែ ក្នុងពេលនោះដែរ Song Joong Ki បានចេញមុខបកស្រាយថា ការពិតរូបថតមួយសន្លឹកនោះ មិនមែនទើបតែេពលថ្មីៗនេះទេ គឹតាំងពីពេលលោក ចូលបម្រើជាកងទ័ពក្នុងកំឡុងឆ្នាំ២០១៣មកម៉្លេះ មុនពេលរៀបការជាមួយ ហាន់ ជីអ៊ុន៤ឆ្នាំទៅទៀត។

ដោយឡែក បើទោះបីជាយ៉ាងនេះក្តី បើក្រឡេកទៅមើលរូបភាពថ្មីៗ របស់តារាកូរ៉េប្រុសរូបនេះ សក់របស់លោកពិតជា មានសភាពស្ដើងជាងមុន ពិតប្រាកដមែន៕ 

Song Joong Ki កាលពីពេលថ្មីៗនេះ
Song Joong Ki កាលពីពេលថ្មីៗនេះ
Song Joong Ki និងអតីតភរិយា
Song Joong Ki និងអតីតភរិយា
រូបភាពបែកធ្លាយរបស់ song Joong ki
រូបភាពបែកធ្លាយរបស់ song Joong ki
រូបភាពបែកធ្លាយរបស់ song Joong ki