ស្ងាត់ៗ Suzy បង្ហាញមុខក្នុង MV ថ្មីរបស់ PSY តែហ្វេនៗបែរជាមិនសប្បាយចិត្ត ព្រោះហេតុផលមួយ (មានវីដេអូ)

កូរ៉េខាងត្បូង ៖ តារាចម្រៀងប្រុសល្បីឈ្មោះ PSY ថ្មីៗនេះទើបតែបានរៀបចំកម្មវិធី ប្រគំតន្រ្តីថ្មីមួយ នៅក្នុងទឹកដីប្រទេសកូរ៉េ កាលពីថ្ងៃទី ១៣ ខែកក្កដា ម្សិលមិញនេះ ដោយមានការចូលរួមពីសំណាក់ ក្រុមអ្នកគាំទ្រជាច្រើន។

ក្នុងថ្ងៃនោះដែរ PSY ក៏បានបង្ហាញអ្នកគាំទ្រ នូវវីដេអូចម្រៀងថ្មីមួយរបស់លោក ដែលមានចំណងជើងថា Celeb។ លោកបានចាក់បង្ហាញវីដេអូចម្រៀងថ្មីនេះ ទាំងស្រុងតែម្ដង នៅក្នុងពេលប្រគំតន្រ្តី។ ក្រុមអ្នកគាំទ្របង្ហាញអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីឃើញវត្តមានរបស់ តារាស្រីល្បីឈ្មោះ Bae Suzy ដែលក្លាយជាតួអង្គសំខាន់ក្នុងបទនោះដែរ។

យ៉ាងណាមិញ ក្រោយពីដំណឹងនេះត្រូវបានផ្សព្វផ្សាយ នៅក្នុងបណ្ដាញអ៊ីនធើណែត មនុស្សជាច្រើន ពិសេសហ្វេនៗរបស់នាង ស្រាប់តែបញ្ចេញមតិអវិជ្ជមានថា ពួកគេមិនសប្បាយរីករាយចំពោះវត្តមានរបស់ Suzy នៅក្នុងបទថ្មីរបស់ PSY ឡើយ ដោយសារតែតារាប្រុសរូបនេះ កំពុងតែជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរបស់ អតីតអ្នកគ្រប់គ្រងផលិតកម្ម YG ជាហេតុធ្វើឲ្យជនជាតិកូរ៉េ មានការរើសអើង និងមិនពេញចិត្តជាច្រើន។

ទោះបីជាយ៉ាងនេះក្ដី វីដេអូចម្រៀងនេះ គ្រោងនឹងចេញផ្សាយជាផ្លូវការ នៅចុងខែកក្កដាខាងមុខនេះហើយ។ សូមប្រិយមិត្តរង់ចាំតាមដាន ប្រតិកម្មរបស់មហាជន ជាបន្តទៅទៀត៕

ទស្សនារូបភាព និងវីដេអូដែលហ្វេនថតបាននៅក្នុងកម្មវិធី ខាងក្រោមនេះ៖ 

រូបភាព Suzy
រូបភាព PSY និង Suzy
រូបភាព PSY និង Suzy
រូបភាព PSY
រូបភាព Suzy