ស្ងាត់មួយរយៈ ពេជ្រ​ ថៃ កាន់តែចេះលេងខ្លួនសង្ហាជាងមុន យ៉ាងគួរឲ្យស្រលាញ់!

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង និងជាម្ចាស់ពានរង្វាន់The Voice Kid ប្អូនប្រុសពេជ្រ ថៃ បច្ចុប្បន្នហាក់ដូចជាមិនសូវមានភាពមមាញឹក ឡើងកម្មវិធីនានាដូចកាលពីមុន ស្របពេលដែលប្រជាប្រិយភាពកាន់តែមានសន្ទុះឡើងកាន់តែខ្លាំង គួរឲ្យកត់សម្គាល់។

ជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃតារាវ័យក្មេងរូបនេះ កាន់តែវិវត្តខ្លួនកាន់តែខ្លាំងឡើង មិនថាតែសមត្ថភាពនោះទេ ក៏ប៉ុន្តែ ការតែងខ្លួនយ៉ាងប្លែកភ្នែក រាល់ពេលចូលរួមកម្មវិធីម្តងៗ ក៏បានផ្លាស់ប្តូរជាងមុនផងដែរ។

ដោយក្នុងនោះ ឃើញថាបច្ចុប្បន្ននេះប្អូនប្រុសក៏បានបង្ហាញខ្លួន ជាមួយនឹងការតែងខ្លួនយ៉ាងសង្ហា សម្លៀកបំពាក់ក៏ប្លែកៗ និងស្អាតសង្ហា យ៉ាងគួរឲ្យស្រលាញ់តែម្តង។លើសពីនេះទៅទៀត តារាវ័យក្មេងរូបនេះ ក៏បានធ្វើការប្តូរនូវម៉ូតសក់ថ្មី យ៉ាងប្លែកភ្នែកខុសពីសព្វដងតែម្តង ស្របពេលដែលកាន់តែឡើងកូដក្នុងសិល្បៈនេះ។

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនក៏បានធ្វើការសរសើរដល់ប្អូនប្រុសគ្រប់គ្នា ដែលនៅក្មេងប៉ុណ្ណឹងសោះ តែការផ្លាស់ប្តូរការតែងខ្លួន មើលទៅកាន់តែប្លែកជាមុន មិនដដែលៗពេកនោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ប្អូនប្រុសពេជ្រ ថៃ
ប្អូនប្រុសពេជ្រ ថៃ
ប្អូនប្រុសពេជ្រ ថៃ
ប្អូនប្រុសពេជ្រ ថៃ
ប្អូនប្រុសពេជ្រ ថៃ
ប្អូនប្រុសពេជ្រ ថៃ
ប្អូនប្រុសពេជ្រ ថៃ
ប្អូនប្រុសពេជ្រ ថៃ
ប្អូនប្រុសពេជ្រ ថៃ
ប្អូនប្រុសពេជ្រ ថៃ
ប្អូនប្រុសពេជ្រ ថៃ