Greizmann ថាបានលេងជាមួយ កីឡាករមួយរូបនេះ គឺជាភាពរីករាយដែលមិនគួរឲ្យជឿសម្រាប់ខ្លួន

  • អាទិត្យ ១៤ កក្តដា, ២០១៩ ១០:៣៦

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Antoine Greizmann បានបង្ហាញអារម្មណ៍មួយថា “ជាភាពរីករាយដែលមិនគួរឲ្យនឹកស្មានដល់” ដែលអាចបានលេងក្នុងក្រុមតែមួយជាមួយ Lionel Messi បន្ទាប់ពីបានចូលរួមជាមួយ Barcelona ជាផ្លូវការ។ 

កីឡាករ Antoine Greizmann

Griezmann បានចុះហត្ថលេខារយៈពេល ៥ឆ្នាំលេងឲ្យក្លិបអ្នកមានបុណ្យ Barcelona កាលពីថ្ងៃសុក្រកន្លងទៅ។ 

កីឡាករ Antoine Greizmann

“ពិតជារំភើប និងសប្បាយចិត្តខ្លាំងដែលអាចមកហ្វឹកហាត់រាល់ថ្ងៃជាមួយ Messi។ ការដែលលេងជាមួយគេ គឺជារឿងមួយដែលរំភើបមិនគួរឲ្យជឿ។" Griezmann ប្រាប់គេហទំព័រផ្លូវការរបស់ Barcelona។

Greizmann បន្ថែមថា “សម្រាប់ខ្ញុំ ទីនេះគឺជាក្លិបធំមួយ ហើយខ្ញុំសង្ឃឹមថានឹងអាចបន្តភាពខ្លាំងរបស់ក្លិប ឬក៏ធ្វើឲ្យខ្លាំងជាងនេះទៀត។ ខ្ញុំសប្បាយចិត្តក្នុងការធ្វើការជាមួយមិត្តរួមក្រុម និងគ្រូបង្វឹកថ្មីនៅ Camp Nou ហើយខ្ញុំជឿជាក់ថាពួកយើងនឹងអាចឈ្នះពានជាច្រើន”។ 

កីឡាករ Antoine Greizmann

គួរបញ្ជាក់ផងដែរថា ក្លិបជើងឯក La Liga រដូវកាលមុន Barcelona បានចំណាយទំហំទឹកប្រាក់ប្រមាណជា ១២០លានអឺរ៉ូ ក្នុងការទិញផ្ដាច់កុងត្រា Greizmann ពី Atletico Madrid៕

ប្រភព៖ Fox Sport Asia