អ្នកណាជាដៃគូបន្ទាប់? កីឡាករថៃ ឌិនណាផូ ផ្ដួល ឡុង សំណាង ត្រឹមទឹកទីពីរ(មានវីដេអូ)

  • អាទិត្យ ១៤ កក្តដា, ២០១៩ ១០:៥៥

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ដណ្ដើមប្រាក់លាន ខារ៉ាប៉ាវ របស់ស្ថានីយ៏ទូរទ្សសន៍ CBS (CNC, MyTV, CTN) កាលពីថ្ងៃសៅរិ៍ម្សិលមិញនេះ កីឡាករកម្ពុជា ឡុង សំណាង បានប្រកួតចាញ់កីឡាករថៃកាត់បារាំង ឌិនណាផូ ដោយត្រូវកីឡាករថៃទាត់ផ្កាប់ចានមួយជើងចូលកញ្ជឹងកសន្លប់ធំនៅក្នុងទឹកទីពីរ។ 

សកម្មភាពនៅក្នុងការប្រកួត

ឌិនណាផូ គឺជាកីឡាករឆ្លងដែនមកពីថៃមួយរូប ប្រកួតចាញ់តែម្ដងគត់នៅកម្ពុជា គឺចាញ់ មឿន សុខហ៊ុច ក្នុងវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់មួយ ប៉ុន្តែរូបគេបានឈ្នះ និងស្មើជាមួយកីឡាករជួរមុខកម្ពុជា ជាច្រើនដូចជា​ ឃុន ឌីម៉ា, ផល សោភ័ណ្ឌ ជាដើម។

កីឡាករ ឌិនណាផូ ឈ្នះការប្រកួតកន្លងទៅក្នុងប្រទេសថៃ

យ៉ាងណាមិញជុំវិញការប្រកួតនេះ សិស្សគុនមកពីក្លិបសាលវ័ន្តកីឡា បានបង្ហាញអារម្មណ៍មិនអស់ចិត្ត ព្រោះការសន្លប់នេះដូចជាលឿនពេក ដោយខ្លួនមិនទាន់បានបញ្ចេញអាវុធឲ្យអស់ពីសមត្ថភាពរបស់ខ្លួននៅឡើយ ដូចនេះបើមានឱកាសក្រោយ ខ្លួនចង់សងសឹក និងប៉ះគ្នាម្ដងទៀត។

កីឡាករកម្ពុជា ឡុង សំណាង

ចង់ដឹងថាការប្រកួតយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា!!

ប្រភព៖ MSR SPORT

វីដេអូ៖ Sport Zone