ស្ដាប់បែបនេះបានដឹង! សម្លេង Baekhyun ក្រុម EXO ពិតជាពីរោះមិនធម្មតា ទោះបីជាអត់មានភ្លេង (មានវីដេអូ)

កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី១២ ខែកក្កដា កន្លងទៅថ្មីៗនេះ តារាប្រុសរូបសង្ហា Baekhyun សមាជិកក្រុម EXO ដ៏ល្បី លោកបានបង្ហាញខ្លួនជាភ្ញៀវកិត្តិយស ក្នុងកម្មវិធី Sketchbook របស់ប៉ុស្តិ៍ទូរទស្សន៍ KBS2 ជាលើកដំបូង ក្នុងនាមជាតារាចម្រៀងទោល។

នៅក្នុងថ្ងៃនោះដែរ Baekhyun ក៏បង្ហើរសំណៀង ក្នុងបទចម្រៀងទោល ដ៏ថ្មីសន្លាងរបស់ខ្លួន ដែលមានចំណងជើងថា Dream នៅក្នុងកម្មវិធីនោះផងដែរ។ 

មិនយូរប៉ុន្មាន វីដេអូសម្ដែងផ្ទាល់ នៅលើឆាករបស់លោក ត្រូវបានគេមកយកបង្ហោះជាហូហែពេញក្នុងអ៊ីនធើណែត។ វីដេអូចម្រៀង ក្រោយពេលដែលគេកាត់សម្លេងភ្លេងចោលអស់ (វីដេអូ MR Removed) ធ្វើឲ្យអ្នកគាំទ្រអាចស្ដាប់សម្លេងពិតរបស់ Baekhyun បានកាន់តែច្បាស់។ 

ម្ដងនេះ អ្នកគាំទ្រដល់ថ្នាក់ស្រឡាំងកាំងតែម្ដង ព្រោះតែសម្លេងតារាប្រុសសម្បូរស្នេហ៍រូបនេះ ពិតជាពីរោះមិនធម្មតា។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ Baekhyun ទើបតែបង្ហាញខ្លួនជាតារាចម្រៀងទោល ជាលើកដំបូង ដោយអាល់ប៊ុមចម្រៀងទោលរបស់លោក ទទួលបានការកម្ម៉ង់ទិញយ៉ាងច្រើន គួរឲ្យកត់សម្គាល់៕ 

ទស្សនារូបភាព និងវីដេអូខាងក្រោម ៖

រូបភាព Baekhyun
រូបភាព Baekhyun
រូបភាព Baekhyun
រូបភាព Baekhyun
រូបភាព Baekhyun