អីយ៉ា! Nichkhun បង្ហាញការគាំទ្រយ៉ាងពេញទំហឹងទៅកាន់ Lisa គួរឲ្យច្រណែន

ថៃ ៖ គួរបញ្ជាក់ផងដែរថា ការប្រគំតន្រ្តីទេសចរណ៍របស់ ក្រុមចម្រៀង BLACKPINK នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី១៣ ខែកក្កដាម្សិលមិញនេះ ក៏មានវត្តមានរបស់តារាចម្រៀង Kpop ល្បីឈ្មោះ ដែលមានសញ្ជាតិជាជនជាតិថៃ គឺលោក Nichkhun សមាជិកក្រុម 2PM ផងដែរ។

មិនត្រឹមតែទៅចូលរួមទស្សនា ធម្មតាប៉ុណ្ណោះទេ Nichkhun ថែមទាំងបានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះ Lisa សមាជិកក្រុម BLACKPINK ដែលជាជនជាតិថៃ ដូចជារូបលោកទៀតផង។

គេសង្កេតឃើញថា បន្ទាប់ពីកម្មវិធីប្រគំតន្រ្តីនេះបានបញ្ចប់ Nichkhun ស្រាប់តែបង្ហោះរូបភាពថ្មីជាមួយនឹង Lisa នៅក្នុង Instagram របស់ខ្លួន។

បើមើលទៅតាមសារដែលសរសេរ ភ្ជាប់ជាមួយរូបភាព បានបញ្ជាក់យ៉ាងច្បាស់ថា លោកពិតជាមានមោទនៈភាពយ៉ាងខ្លាំងចំពោះ Lisa ព្រមជាមួយនឹងពាក្យពេចន៍ពោលសរសើរ ដ៏មានន័យអត្ថន័យជាច្រើន បង្ហាញការគាំទ្រយ៉ាងពេញទំហឹងទៅលើនាងថា ៖

«ពិតជាមានមោទនៈភាពចំពោះអ្នកណាស់ នៅទីបំផុតខ្ញុំបានមើលការសម្ដែងរបស់អ្នកហើយ ឥឡូវនេះមានប្រគំតន្រ្តីនៅ Impact Arena ដល់ទៅ ៣ថ្ងៃជាប់គ្នាទៀត មិនជាមិនធម្មតាមែន។ អ្នកធ្វើអោយមនុស្សជាច្រើនបានឃើញពី ភាពអស្ចារ្យដែលគ្មានទីបញ្ចប់របស់អ្នក។ សូមចូលរួមរីករាយផង! តស៊ូឡើង បងប្រុសម្នាក់នេះ នៅចាំផ្ដល់កម្លាំងចិត្តឲ្យរហូតណា!»។

មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែតារាចម្រៀងហ្វីលីពីនម្នាក់ ដែលមានឈ្មោះថា Jeff Bernat ក៏បង្ហាញពីការច្រណែនចំពោះ Nichkhun ផងដែរ ដែលអាចបានជួប Lisa។ មើលទៅគ្រប់គ្នា ពិតជាស្រលាញ់ពេញចិត្តនាងជាខ្លាំង៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព Nichkhun
រូបភាព Nichkhun
រូបភាព Lisa
រូបភាព Lisa
រូបភាពដែល Nichkhun បានបង្ហោះ
រូបភាពដែល Nichkhun បានបង្ហោះ