ល្អកម្រិតណាទៅ? Liverpool, Arsenal និង Man UTD ដណ្ដើមគ្នាទិញខ្សែប្រយុទ្ធមួយរូបពី CSKA Moscow

  • អាទិត្យ ១៤ កក្តដា, ២០១៩ ១៥:៥៨

អង់គ្លេស៖ ក្លិបបាល់ទាត់ហង្សក្រហម Liverpool បានចូលរួមដណ្ដើមទិញកីឡាករកំពុងតែរះរបស់រុស្ស៊ី Fedor Chalov ពីក្លិប CSKA Moscow ក្នុងតម្លៃខ្លួន ២០លានផោន ខណៈពេលដែលក្លិបនៅ Premier League ជាច្រើនកំពុងតែអន្ទងចង់បានខ្សែប្រយុទ្ធរូបនេះដែលនោះ រួមមាន Arsenal, Man City, Tottenham Hotspur និង Man UTD។ 

កីឡាករ Fedor Chalov

ក្រៅពីក្លិបនៅអង់គ្លេស កីឡាករវ័យ ២១ឆ្នាំរបស់ក្រុមជម្រើសជាតិរុស្ស៊ីរូបនេះក៏ស្ថិតនៅការចាប់អារម្មណ៍របស់បណ្ដាក្លិបធំៗជាច្រើនទៀតដែរដូចជា Bayern Munich, Borussia Dortmund RB Leipzig Monaco និង Sevilla។

កីឡាករ Fedor Chalov

Arsenal បានចាប់ផ្ដើមដាក់ការចាប់អារម្មណ៍ចង់បាន Chalov បន្ទាប់ពីគេបានទាត់បាល់បញ្ជូលទីក្រុមរបស់ខ្លួនកាលពីវគ្គ ៨ក្រុមចុងក្រោយក្នុងពានរង្វាន់ UEFA Europa League រដូវកាល ២០១៧-២០១៨។ មិនត្រឹមតែប៉ុណ្ណេះ Chalov បានសាងភាពអស្ចារ្យដោយរកគ្រាប់បាល់បានឲ្យ CSKA Moscow ក្នុងការប្រកួតវគ្គជម្រុះក្នុងពូលពានរង្វាន់ UEFA Champions League ជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid កាលពីខែធ្នូកន្លងទៅ។

កីឡាករ Fedor Chalov (អាវក្រហម)

កីឡាករដែលចូលរួមជាមួយ CSKA Moscow តាំងពីអាយុ ៨ឆ្នាំ Chalov បានឈ្នះស្បែកជើងមាសក្នុងក្របខណ្ឌលីគកំពូលរបស់រុស្ស៊ីកាលពីរដូវកាលមុន ដោយអាចរកគ្រាប់បាល់បាន ១៥គ្រាប់ និងបញ្ជូលបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេចចំនួន ៧ដង។ 

កីឡាករ Fedor Chalov

សូមបញ្ជាក់ដែរថា Chalov នៅសល់កុងត្រាជាមួយ CSKA Moscow រហូតដល់ឆ្នាំ ២០២២ ឯណោះ ប៉ុន្តែចំពោះអនាគតរបស់ខ្សែប្រយុទ្ធដែលពោរពេញទៅដោយទេពកោសល្យមួយរូបនេះនៅរុស្ស៊ីមិនទាន់ច្បាស់ នៅឡើយទេ ក្រោយក្លិបធំៗដណ្ដើមគ្នាចង់បានយ៉ាងនេះ៕

កីឡាករ Fedor Chalov

ប្រភព៖ Mirror