Barcelona ចំណាយជិត ១០០០លានផោនហើយ!! ទៅមើលក្លិបទាំង ១០ ដែលចំណាយលុយច្រើនជាងគេទិញកីឡាករ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ

  • អាទិត្យ ១៤ កក្តដា, ២០១៩ ១៥:៤២

បរទេស៖ គិតមកត្រឹមពេលនេះ ក្លិបបាល់ទាត់អ្នកមានបុណ្យ Barcelona បានចំណាយទំហំទឹកប្រាក់ប្រមាណជា ៩៦៩លានផោន ហើយក្នុងការទិញកីឡាករចូលក្លិបដោយគិតចាប់តាំងពីឆ្នាំ ២០១៤ ដោយកីឡាករដែល Barcelona ទិញចូលចុងក្រោយបង្អស់នោះគឺខ្សែប្រយុទ្ធជម្រើសជាតិបារាំង Antoine Greizmann ពី AT Madrid ដែលមានតម្លៃខ្លួន ១០៨លានផោន។ 

កីឡាករ Antoine Greizmann

កីឡាករដែល Barcelona នាំចូលថ្លៃៗក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រួមមាន Luis Suarez, Coutinho, Ousmane Dembele, Malcom និង Frenkie de Jong។ ការចំណាយអស់ ៩៦៩លានផោនរបស់ Barcelona បានធ្វើឲ្យក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់មួយនេះ ជាប់ឈ្មោះជាក្លិបលេខរៀងទីមួយ ដែលចំណាយទិញកីឡាករច្រើនជាងគេបំផុតក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។

ចង់ដឹងថាក្លិបណាជាក្លិបដែលចំណាយលុយច្រើនក្នុងការទិញកីឡាកររយៈពេល ៥ឆ្នាំចុងក្រោយ ពីលេខ ១ ដល់ ១០ ទៅមើលរូបភាពតារាងខាងក្រោមនេះទាំងអស់គ្នា៖ 

តារាងចំណាត់ថ្នាក់ក្លិបដែលចំណាយលុយទិញកីឡាករច្រើនជាងគេក្នុងរយៈពេល ៥ឆ្នាំ

ប្រភព៖ Daily Mail