អ្នកណាកំពុងរង់ចាំខ្លះ? ទីបំផុត Angelina Jolie បង្ហាញខ្លួនក្នុងTrailer រឿង «Maleficent 2» ទៀតហើយ (មានវីដេអូ)

អាមេរិក៖ ខ្សែភាពយន្តដ៏ល្បី«Maleficent 2» បានវិលត្រឡប់មកវិញហើយ ជាមួយ​ឈុតឆាកកាន់តែពិសេស ដែលនឹងត្រៀមចាក់បញ្ចាំងនៅ ថ្ងៃទី១៨ ខែតុលា ខាងមុខឆាប់ៗនេះហើយ។

ស្របតាមការទន្ទឹងរង់ចាំរបស់អ្នកទស្សនា Angelina Jolie បានបង្ហាញខ្លួនជាថ្មីក្នុងខ្សែភាពយន្ត«Maleficent 2» ដែលការត្រឡប់មកវិញក្នុងភាគ២នេះ គឺកាន់តែសាហាវជាងវគ្គមួយទៅទៀត។ កាលពីពេលថ្មីៗនេះ តារាស្រីAngelina Jolie បាន​បង្ហោះTrailer ផ្លូវការខ្លីមួយ ដែលមានរយៈពេល២នាទីនិង១៧វិនាទី ក្នុងInstagram ផ្លូវការរបស់ខ្លួនផងដែរ។ ចំណែកសន្ទុះនៃអ្នកចូលទស្សនា​ កើនឡើងរហូតដល់៥លាននាក់ ក្នុងរយៈពេលមិនដល់២៤ម៉ោងផង។

គួរបញ្ជាក់ផងដែរថា ភាពយន្ត«Maleficent» ត្រូវបានដកស្រង់ចេញពីរឿងព្រេងតុក្តា«Sleeping Beauty» ដែលបានរៀបរៀងឡើងដោយអ្នកនិពន្ធCharles Perrault ។ ហើយត្រូវបានយកមកផលិត ជាប្រភេទ(Live Action) សកម្មភាពរបស់មនុស្សវិញ។

«Maleficent» ភាគមួយត្រូវបានផលិត នឹងចាក់បញ្ចាំង ម្តងរួចមកហើយកាលពីឆ្នាំ២០១៤ ដែលមានរយៈពេល៩៧នាទី ចំណាយអស់១៨០-២៦៣លានដុល្លារ និងរកចំណូលបានរហួតដល់៧៥៨.៥លានដុល្លារ នៅទូទាំងពិភពលោក៕ 

ឈុតក្នុងភាពយន្ត«Maleficent» វគ្គ១
ឈុតក្នុងភាពយន្ត«Maleficent» វគ្គ១
ឈុតក្នុងភាពយន្ត«Maleficent» វគ្គ១
ឈុតក្នុងភាពយន្ត«Maleficent» វគ្គ១