ជក់ចិត្តណាស់! Mane ជួយជម្រើសជាតិ សេនេហ្គាល់ ឡើងវគ្គផ្ដាច់ព្រ័ត្រ African Cup of Nations 2019 (មានវីដេអូ)

  • ច័ន្ទ ១៥ កក្តដា, ២០១៩ ០៨:៤៥

អាហ្វ្រិក៖ ការប្រកួតបាល់ទាត់ពានរង្វានធំបំផុតប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations 2019 កាលពីយប់មិញនេះបានឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដោយក្រុមជម្រើសជាតិសេនេហ្គាល់ បានយកឈ្នះក្រុមជម្រើសជាតិ ទុយនេស៊ី ក្នុងលទ្ធផល ១-០ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។ 

ក្រុមកីឡាករជម្រើសជាតិសេនេហ្គាល់

ការប្រកួតបញ្ចប់តង់ទី១ ក្រុមទាំងពីរមិនអាចមានលទ្ធភាពរកគ្រាប់បាល់បាននោះទេ ពោលគឺលទ្ធផលស្មើគ្នា 0-0។ ប៉ុន្តែនៅក្នុងតង់ទី២ មានការសម្រុកគ្នាច្រើន រហូតក្រុមទាំងពីរទទួលបានបាល់ពិន័យ ១១ម៉ែត្រម្ដងម្នាក់ តែធ្វើមិនបានសម្រេចដូចគ្នា បញ្ចប់ការប្រកួត ៩០នាទីលទ្ធផលបន្ត 0-0។ ចូលដល់វគ្គថែមម៉ោង ១៥នាទី ពីរដង ទើបក្រុមជម្រើសជាតិសេនេហ្គាល់ របស់ខ្សែប្រយុទ្ធជួរមុខរបស់ Liverpool និងជាម្ចាស់ស្បែកជើងមាស Premier League កីឡាករ Mane អាចរកគ្រាប់បាល់បានដោយការតែតចូលទីខ្លួនឯងរបស់់ខ្សែការពារទុយនេស៊ី Dylan Bronn។ បញ្ចប់ការប្រកួត ១២០នាទី សេនេហ្គាល់ ឈ្នះ ទុយនេស៊ី ១-០ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវប្រឈមមុខតតាំង នឹងក្រុមជម្រើសជាតិ អាហ្សាល់រី ដែលឈ្នះ នីហ្សេរីយ៉ា ក្នុងវគ្គផ្ដាច់ព្រ័ត្រដូចគ្នា។

ចង់ដឹងថាការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាង សេនេហ្គាល់ និង ទុយនេស៊ី ជក់ចិត្តយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!