បឹងកេត ទទួលបាន ៣ពិន្ទុ លើកដំបូងក្នុងជុំទីពីរ ខណៈ ចាន់ វឌ្ឍនាកា រកបាន ១ គ្រាប់ (មានវីដេអូ)

  • ច័ន្ទ ១៥ កក្តដា, ២០១៩ ០៩:១៣

ភ្នំពេញ៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League ក្នុងសប្ដាហ៍ទី ១៤ ដែលជាសប្ដាហ៍ទីពីរ ក្នុងជុំទីពីរ កាលពីម្សិលមិញនេះ ក្លិបបាល់ទាត់បឹងកេតអែហ្វស៊ី បានប្រកួតឈ្នះក្លិបបាល់ទាត់អគ្គិសនីកម្ពុជា ក្នុងលទ្ធផល ៤-០ នៅឯកីឡដ្ឋាន Cambodia Airways Stadium របស់បឹងកេតផ្ទាល់តែម្ដង។

ក្រុមកីឡាកររបស់បឹងកេត (រូបភាព: គណនី Facebook ផ្លូវការ ក្លិបបឹងកេត)

កាប្រកួតនេះអាចនិយាយបានថាល្អមើល ដោយបឹងកេតព្យាយាមវាយសម្រុកខ្លាំង ស្របពេលអគ្គិសនីកម្ពុជា ដែលហៅកាត់ថា EDC បានប្រើយុទ្ធសាស្ត្រការពារវាយបក។ យ៉ាងណាមិញ EDC មិនអាចទប់បឹងកេត ជាប់នោះទេ ដោយភ្លាត់នៅចុងវគ្គទាំងពីរ ពោលគឺនៅចុងវគ្គទីមួយ បឹងកេត រកបាន ២គ្រាប់ ហើយនៅចុងវគ្គទីពីរ បឹងកេតបន្តរកបាន ២គ្រាប់ទៀត។

សកម្មភាពនៅក្នុងការប្រកួត (រូបភាព: គណនី Facebook ផ្លូវការ ក្លិបបឹងកេត)

៤ គ្រាប់របស់ បឹងកេត រកបានដោយកីឡាករ Ajayi Gbenga Samuel ២គ្រាប់នៅនាទី ៤៣ និង ៨៩, ចាន់ វឌ្ឍនាកា ១គ្រាប់នៅនាទី ៤៥ និង Juluis Oiboh ១គ្រាប់នៅនាទី ៨៩។ 

កីឡាករ Gbenga (រូបភាព: គណនី Facebook ផ្លូវការ ក្លិបបឹងកេត)
កីឡាករ ចាន់ វឌ្ឍនាកា (អាវស) (រូបភាព: គណនី Facebook ផ្លូវការ ក្លិបបឹងកេត)

សូមបញ្ជាក់ដែរថា នេះជាការរកបានបីពិន្ទុលើកដំបូងរបស់ បឹងកេត ហើយនៅក្នុងជើងទីពីរនេះ បន្ទាប់ពីប្រកួតដំបូងក្នុងជើងទីពីរ បឹងកេត បានត្រឹមសើ្មជាមួយ ភ្នំពេញក្រោនក្នុងលទ្ធផល ៤-៤៕

ដើម្បីកាន់តែជ្រាបច្បាស់ ទៅទស្សនាវីដេអូសង្ខេបនៃការប្រកួតរវាង បឹងកេត និង អគ្គិសនីកម្ពុជា ខាងក្រោមនេះទាំងអស់គ្នា!!