ក្មេងមែនពិតតែគេល្អណាស់! ម្ចាស់ខ្សែក្រវ៉ាត់វ័យក្មេង ប៊ុន សុធា ផ្ដួលកីឡាករថៃ ត្រឹមទឹកទី 2 (មានវីដេអូ)

  • ច័ន្ទ ១៥ កក្តដា, ២០១៩ ១០:៥៨

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរកម្មវិធី ជើងឯកលេខ ១ គូបូតា របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន កាលពីថ្ងៃសុក្រកន្លងទៅនេះ អ្នកលេងជង្គង់វ័យក្មេង ប៊ុន សុធា បានប្រកួតឈ្នះកីឡាករថៃ ស៊ីថានុម ដោយផ្ដួលថៃឲ្យសន្លប់នៅក្នុងទឹកទីពីរ។

កីឡាករ ប៊ុន សុធា (ឆ្វេង) និងកីឡាករថៃ ស៊ីថានុម (រូបភាព: Bayon & BTV Boxing)

ការប្រកួតចាប់ផ្ដើម កីឡាករទាំងពីរបានព្យាយាមទាត់ជើងក្រោមគ្នា និងវាយខាងលើទៅវិញទៅមក ប៉ុន្តែរៀបនឹងបញ្ចប់ទឹកទី ២ ទៅហើយ កីឡាករមកពីខេត្តកំពង់ចាម ប៊ុន សុធា ហាក់ទាត់មានប្រសិទ្ធភាពជាង ដោយបានទាត់ជើងក្រោមថៃមិនឲ្យងើបរួច បើទោះបីជាអាជ្ញាកណ្ដាលរាប់ដល់ ១០ ក្ដី។ ជាលទ្ធផល កីឡាករវ័យ ២១ឆ្នាំ ប៊ុន សុធា ឈ្នះដោយផ្ដួលកីឡាករថៃត្រឹមទឹកទីពីរ។ 

ប៊ុន សុធា ឈ្នះការប្រកួត

ចង់ដឹងថាការប្រកួតនោះ ម្ចាស់ខ្សែក្រវ៉ាត់វ័យក្មេង ប៊ុន សុធា ធ្វើបានល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!