សំណាងខ្លាំងណាស់! ឈ្នះរង្វាន់មាសសុទ្ធ ១ គីឡូ ពីក្រុមហ៊ុនលក់រថយន្ត Kia! (មានវីដេអូ)

  • ច័ន្ទ ១៥ កក្តដា, ២០១៩ ១៤:០០

ភ្នំពេញ៖ ក្រុមហ៊ុនលក់រថយន្ត Kia ដែលនាំចូលនឹងចែកចាយដោយក្រុមហ៊ុន HGB Group Co.,LTD បានរៀបចំកម្មវិធីចាប់រង្វាន់មាសសុទ្ធមួយគីឡូរបស់ខ្លួនកាលពីរាត្រីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៩ ដើម្បីជាការឆ្លើយតបទៅនឹងសន្ទុះនៃការគាំទ្រពីសំណាក់អតិថិជនដែលបានប្រើប្រាស់ និងជឿជាក់រថយន្ត Kia កន្លងមក។

ក្នុងឱកាសចាប់រង្វាន់នេះក្រុមហ៊ុនបានចាប់រង្វាន់មាសសុទ្ធ ១ គីឡូ ៥ តម្លឹង ១ តម្លឹង ៥ ជី និង ១ ជី ជាមួយគ្នានេះដែរ អតិថិជនដែលមានសំណាងឈ្នះង្វាន់ធំមាសសុទ្ធ ១ គីឡូក្រាម ពីក្រុមហ៊ុនលក់រថយន្ត Kia នោះ គឺបានទៅលើអតិថិជនដែលមានឈ្មោះ លី ស្រីមុំ បានជាវរថយន្តប្រភេទ Kia Picanto ចំណែកឯអ្នកឈ្នះរង្វាន់មាសសុទ្ធ ៥ តម្លឹង បានទៅលើអតិថិជនឈ្មោះ យីម សំណាង ដែលបានជាវរថយន្ត KIA Grand Carnival។

រង្វាន់មាសសុទ្ធមួយគីឡូកម្មវិធីចាប់រង្វាន់មាសសុទ្ធមួយគីឡូរបស់ Kiaរបស់ Kia
រង្វាន់មាសសុទ្ធរបស់ Kia

សូមបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយ ដែលក្រុមហ៊ុនលក់រថយន្ត Kia បានធ្វើការចាប់រង្វាន់ជូនដល់អតិថិជនរបស់ខ្លួន ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាអរគុណសម្រាប់ការគាំទ្រនូវផលិតផល ព្រមទាំងសេវាកម្មនានារបស់ខ្លួន ក្នុងនោះផងដែររាល់អតិថិជនទាំងអស់ ដែលមិនមានសំណាងឈ្នះរង្វាន់ធំនោះ នឹងទទួលបាននូវមាសសុទ្ធ ១ ជី ពីក្រុមហ៊ុនលក់ផងដែរ៕

កម្មវិធីចាប់រង្វាន់មាសសុទ្ធមួយគីឡូរបស់ Kia
កម្មវិធីចាប់រង្វាន់មាសសុទ្ធមួយគីឡូរបស់ Kia
កម្មវិធីចាប់រង្វាន់មាសសុទ្ធមួយគីឡូរបស់ Kia
កម្មវិធីចាប់រង្វាន់មាសសុទ្ធមួយគីឡូរបស់ Kia
កម្មវិធីចាប់រង្វាន់មាសសុទ្ធមួយគីឡូរបស់ Kia
កម្មវិធីចាប់រង្វាន់មាសសុទ្ធមួយគីឡូរបស់ Kia
កម្មវិធីចាប់រង្វាន់មាសសុទ្ធមួយគីឡូរបស់ Kiaកម្មវិធីចាប់រង្វាន់មាសសុទ្ធមួយគីឡូរបស់ Kia
កម្មវិធីចាប់រង្វាន់មាសសុទ្ធមួយគីឡូរបស់ Kia

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរស័ព្ទ 095 999 799 / 095 999 191។
Website: www.kiamotors.com.kh
Facebook: www.facebook.com/kiamotorsKH