សមាជិកថ្មីរបស់ Real ខ្សែប្រយុទ្ធវ័យក្មេងជប៉ុន Kubo ប្រាប់ Hazard ថាគេអភិវឌ្ឍខ្លួនតាមរយៈការមើលការលេង របស់រៀមច្បងរូបនេះក្នុង YouTube (មានវីដេអូ)

  • ច័ន្ទ ១៥ កក្តដា, ២០១៩ ១៣:៤៩

អេស្ប៉ាញ៖ កីឡាករចំណូលថ្មីរបស់ក្លិបយក្សអេស្ប៉ាញ Real Madrid ខ្សែប្រយុទ្ធជប៉ុន Takefusa Kubo បានទម្លាយថាគេគឺជាអ្នកគាំទ្រម្នាក់របស់រៀមច្បងក្នុងក្រុម Eden Hazard ហើយថែមទាំងបាននិយាយទៀតថា គេអភិវឌ្ឍខ្លួនតាមរយៈការមើលការលេងរបស់ Hazard ក្នុង YouTube។

Kubo និយាយទៅកាន់ Hazard

អតីតកីឡាករលេចធ្លោរបស់ FC Tokyo និងជាយុវជនរបស់ក្លិបអ្នកមានបុណ្យ Barcelona បានសម្រេចចិត្តមកចូលរួមជាមួយ Real Madrid បើទោះបីជាទទួលបានការចាប់អារម្មណ៍ពី Barcelona ដែលជាទីរូបគេហ្វឹកហាត់ពីក្មេងក៏ដោយ។ 

កីឡាករ Takefusa Kubo

អំឡុងពេលហ្វឹកហាត់ត្រៀមរដូវកាលថ្មី (Pre-Season) របស់ Real Madrid ខ្សែប្រយុទ្ធវ័យ ១៨ឆ្នាំរូបនេះ បានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមថ្មីក្រោយផ្លាស់មកពីជប៉ុន។ និយាយប្រាប់ Hazard អំឡុងពេលហ្វឹកហាត់ Kubo ថាគេធ្លាប់មើលវីដេអូនៃការលេងរបស់ Hazard នៅក្នុង YouTube ហើយព្យាយាម ហ្វឹកហាត់ និងរៀនសូត្រតាមដើម្បីឲ្យក្លាយជាកំពូលកីឡាករមួយរូប៕

ចង់ដឹងថា Kubo និយាយប្រាប់ Hazard យ៉ាងណានោះទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!! 

ប្រភព៖ Fox Sport Asia