Manny Pacquiao៖ «នៅសល់ពេលមួយសប្ដាហ៍ទៀត ប៉ុន្តែឥឡូវខ្ញុំអាចប្រយុទ្ធគ្នានៅថ្ងៃស្អែក ឬខានស្អែកក៏បាន»! (មានវីដេអូ)

  • ច័ន្ទ ១៥ កក្តដា, ២០១៩ ១៥:៤៣

ភ្នំពេញ៖ កីឡាករប្រដាល់សកល Manny Pacquiao ដែលមានថាមពលដ៏ខ្លាំងបានបង្ហាញពីភាពរីករាយជុំវិញការត្រឡប់ទៅហ្វឹកហាត់នៅ Wild Card Gym កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ មុនពេលប្រយុទ្ធប៉ុន្តែ Pacquiao បានត្រៀមខ្លួនរួចរាល់ហើយ។ Pacquiao បាននិយាយថា៖

គាត់បាននិយាយបន្តទាំងញញឹមថា៖

Pacquiao ត្រៀមប្រឈមមុខនឹងកីឡាករ Keith Thurman នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់មធ្យមនៅ MGM Grand ក្នុងទីក្រុង Las Vegas។ មហាព្រឹត្តិការណ៍ដ៏កក្រើកនេះ ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ពិសេសជូនទស្សនានៅកម្ពុជា ដោយទូរទស្សន៍ហង្សមាស HDTV និងរស្មីហង្សមាស HDTV នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ ព្រឹកតទៅ ដែលបានចូលរួមឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូច អាយស៍ កូឡា ទឹកបរិសុទ្ធកម្ពុជា និងក្រុមហ៊ុន ឧស្សាហកម្ម ទុយោ និងក្បឿង ជីបម៉ុង។

ម្ចាស់ជើងឯកប្រាំបីក្របខ័ណ្ឌរូបនេះសង្ឃឹមថា នឹងបន្តការយកជ័យជំនះនឹង Keith Thurman ដែលជាកីឡាករប្រកួតមិនដែលចាញ់ ដោយឈ្នះ ២៩ លើក និង ២២ លើក ធ្វើឲ្យគូប្រកួតសន្លប់៕