កន្លង៥ឆ្នាំហើយ! ពេជ្រ សោភា រៀបរាប់មុខរូបថតឪពុក ដែលបានចាកចេញ យ៉ាងកម្សត់ (មានចម្រៀង)

ភ្នំពេញ៖ បច្ចុប្បន្ននេះឃើញថាតារាចម្រៀងស្រីដ៏មានសន្ទុះខ្លាំង អ្នកនាងពេជ្រ សោភា កាន់តែមានការគាំទ្រខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ និងមានភាពសប្បាយរីករាយជានិច្ច ក៏ប៉ុន្តែធាតុពិតនាងក៏មានរឿង នៅក្នុងចិត្តពិបាកចិត្តមិនធម្មតាដែរ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងបានធ្វើការរៀបរាប់នៅមុខរូបថតឪពុកជាទីស្រលាញ់ ដែលបានស្លាប់ចែកឋានទៅអស់ពេលជាង៥ឆ្នាំ ដោយក្តីក្រៀមក្រំយ៉ាងខ្លាំង ចំពោះក្តីនឹករលឹក ក៏ដូចជាអនុស្សាវរីយ៍ចំពោះឪពុក ទោះបីជាកន្លងទៅយូរឆ្នាំយ៉ាងណាក្តី។

ដោយក្នុងនោះនាងបានធ្វើការរៀបរាប់យ៉ាងកម្សត់យ៉ាងដូច្នោះថា៖ « ៥ឆ្នាំហើយ១៥/០៧/២០១៩ ដែលពុកទៅចោលម៉ែនឹងពួកខ្ញុំ ហេតុអីពុកមិនចាំមើលកូននៅថ្ងៃ កូនស្រីអាចធ្វើបានគ្រប់យ៉ាងហើយ តែចុងក្រោយកូនត្រូវបាត់ពុករហូតគ្មានថ្ងៃវិលវិញ ម៉ែនឹងកូនៗ នឹកពុកគ្រប់គ្នា (លោកពុកកម្សត់)»។

ទន្ទឹមនឹងសារមួយនេះ ដែលនាងបានបង្ហោះក្នុងថ្ងៃគម្រប់ខួបនៃការបាត់បង់ឪពុករយៈពេល៥ឆ្នាំនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនក្តុកក្តួល និងលើកទឹកចិត្តដល់នាងគ្រប់គ្នាផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា និងឪពុកកាលនៅរស់
ពេជ្រ សោភា
រូបថតឪពុកពេជ្រ សោភា
សាររបស់ពេជ្រ សោភា