ការប្រកួតប្រដាល់ដ៏ធំ និងសំខាន់បំផុតប្រចាំឆ្នាំ រវាងខ្លាកំណាចហ្វីលីពីន និងឥន្រ្ទី ស អាមេរិក ខិតជិតចូលមកដល់ហើយ! (មានវីដេអូ)

  • សុក្រ ១៩ កក្តដា, ២០១៩ ១០:០០

ភ្នំពេញ៖ ការប្រកួតប្រដាល់លំដាប់ពិភពលោករវាងខ្លាកំណាចហ្វីលីពីន Manny Pacquiao ដែលនឹងត្រូវមកដណ្តើមខ្មែរក្រវ៉ាត់ WBA World Welterweight Champion ពីឥន្រ្ទី ស អាមេរិក Keith Thurman ដែលនឹងប្រព្រឹត្តឡើងនៅសង្វៀន MGM Grand Garden Arena ស្ថិតក្នុងទីក្រុង Las Vegas រដ្ឋ Naveda សហរដ្ឋអាមេរិក កាន់តែខិតជិតចូលមកដល់ហើយគឺនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ដ៏ខ្លីខាងមុខនេះ។

រង់ចាំទស្សនាថា តើខ្លាកំណាចហ្វីលីពីនវ័យ ៤០ ឆ្នាំ នឹងអាចខាំលេបត្របាក់ឥន្រ្ទី សអាមេរិកវ័យ ៣០ ឆ្នាំ បានដែរ ឬទេ?

សម្រាប់មហាព្រឹត្តិការណ៍ដ៏កក្រើក នេះទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់ពិសេសជូនទស្សនានៅកម្ពុជា ដោយទូរទស្សន៍ហង្សមាស HDTV និងរស្មីហង្សមាស HDTV នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ ព្រឹកតទៅ ដែលបានចូលរួមឧបត្ថម្ភដោយភេសជ្ជៈប៉ូវកំលាំង វើក ទឹកក្រូច អាយស៍ កូឡា ទឹកបរិសុទ្ធកម្ពុជា និងក្រុមហ៊ុន ឧស្សាហកម្ម ទុយោ និង ក្បឿង ជីបម៉ុង៕