ត្រៀមសាច់ដុំភ្នែក! ស្អែកនេះម៉ោង ៨ ព្រឹក កុំខកខានទស្សនាការប្រកួតប្រដាល់លំដាប់ពិភពលោករវាង Manny Pacquiao និង Keith Thurman! (មានវីដេអូ)

  • សៅរ៍ ២០ កក្តដា, ២០១៩ ១០:០០

ភ្នំពេញ៖ កំពូលកីឡាករ Manny Pacquiao កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំរបស់គាត់សម្រាប់ការប្រកួតប្រដាល់ WBA ជាមួយ Keith "One Time" Thurman នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ នេះ នៅឯ MGM Grand Garden ក្នុងទីក្រុង Las Vegas រដ្ឋ Nevada។

Pacquiao ជាកីឡាករ ដែលទទួលបានជ័យជម្នះជាលើកទី ៦២ ក្នុងអាជីពរបស់គាត់នោះ នឹងត្រូវចូលទៅក្នុងសង្វៀនជាអ្នកប្រយុទ្ធវ័យ ៤០ ឆ្នាំ ជាមួយនឹងការត្រៀមខ្លួនរួចរាល់ដើម្បីបង្ហាញពីការឈ្នះពានរង្វាន់មួយក្នុងចំណោមជើងឯកកំពូលនៃកីឡាប្រដាល់នៅព្រឹកស្អែកនេះ។

តើការរំពឹងឈ្នះរៀងខ្លួនរវាងខ្លាកំណាចហ្វីលីពីន និងឥន្រ្ទី ស អាមេរិក ក្នុងការប្រកួតដ៏ក្តៅគគុគនេះ មួយណានឹងទទួលបានជ័យជំនះ?

កុំខកខានមហាព្រឹត្តិការណ៍ដ៏កក្រើកនេះ ដែលទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់ពិសេសជូនទស្សនានៅកម្ពុជា ដោយទូរទស្សន៍ហង្សមាស HDTV និងរស្មីហង្សមាស HDTV នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ ព្រឹកតទៅ ដែលបានចូលរួមឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូច អាយស៍កូឡា ទឹកបរិសុទ្ធកម្ពុជា និងក្រុមហ៊ុនឧស្សាហកម្ម ទុយោ និងក្បឿង ជីបម៉ុង៕