បុគ្គលិក សុវណ្ណាភូមិ ឡាយហ្វ៍ ជិះកង់ទៅបង្កើតស្នាមញញឹមដល់សិស្សានុសិស្ស ២៥០ នាក់ នៅខេត្តសៀមរាប!

  • ច័ន្ទ ១៥ កក្តដា, ២០១៩ ១៥:៤៨

សៀមរាប៖ រូបភាពមួយព្រឹកពេញនៅសាលាបឋមសិក្សា ខ្វៀន ក្នុងខេត្តសៀមរាប ផ្តិតជាប់សុទ្ធតែស្នាមញញឹម និងសំណើចដែលពោរពេញដោយក្តីស្រឡាញ់តាមរយៈសកម្មភាពទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍។ 

ជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន បានជិះកង់ចុះទៅបង្កើតស្នាមញញឹម និងផ្សារភ្ជាប់ក្តីស្រឡាញ់តាមការចុះទៅសំណេះសំណាលដោយផ្ទាល់ និងបង្ហាញការយកចិត្តទុកដាក់ជាមួយប្អូនៗសិស្សានុសិស្សទាំង ២៥០ នាក់ នៅសាលាបឋមសិក្សា ខ្វៀន ស្ថិតក្នុងខេត្តសៀមរាប។ 

កម្មវិធីនេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងធំៗ ២ គឺចូលរួមលើកកម្ពស់បរិស្ថានគ្មានផ្សែងពុលតាមរយៈការជិះកង់នេះ និងលើកស្ទួយវិស័យអប់រំនៅប្រទេសកម្ពុជា។ នាកម្មវិធីនោះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ក៏បាននាំយកសម្ភារៈសិក្សាមួយចំនួនជូនដល់ប្អូនៗសិស្សានុសិស្សទាំង ២៥០ នាក់ ផងដែរ៕

ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ៍
ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ៍
ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ៍
ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ៍
សកម្មភាពថ្នាក់ដឹកនាំ និងបុគ្គលិក ក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ៍